**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អគ្គនាយករង ប.ស.ស. ចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរសវនកម្មជាតិ ស្ដីពី “ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៣ និងឆ្នាំពាក់ព័ន្ធ”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំនាយកដ្ឋានជំនាញ ចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរសវនកម្មជាតិ ស្ដីពី “ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៣ និងឆ្នាំពាក់ព័ន្ធ” នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នៅសាលប្រជុំនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃ ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស, នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ និងអង្គភាពសវនកម្មផ្ទៃក្នុងនៃ ប.ស.ស. សរុបប្រមាណជាង២០រូប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ដែលបានអញ្ជើញមក ប.ស.ស. ដើម្បីធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៣ និងឆ្នាំពាក់ព័ន្ធ។

បន្ថែមពីលើនេះទៅទៀត ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានស្នើសុំនាយកដ្ឋានជំនាញទាំងពីរ និងអង្គភាពសវនកម្មផ្ទៃក្នុងនៃប.ស.ស. ចូលរួមសហការ ជាមួយគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ក្នុងការផ្តល់ទីកន្លែង ឯកសារ ព័ត៌មានពាក់ព័ន្ធផ្សេងៗ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យការធ្វើសវនកម្មនេះ ដំណើរទៅយ៉ាងរលូន និងសម្រេចបានជោគជ័យ។

សូមបញ្ជាក់ថា អាជ្ញាធរសវនកម្មជាតិ មានកាតព្វកិច្ចធ្វើសវនកម្មលើគ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងរដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ ហើយធ្វើរបាយការណ៍ ជូនទៅរដ្ឋសភា ព្រឹទ្ធសភា និងផ្តល់ព័ត៌មានជូនដល់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង