**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA)

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) និងមានការចូលរួមពី មន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទ និងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA)។

គួរបញ្ជាក់ដែរថា ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ (CADA) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំងជៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ានៅប្រទេសកម្ពុជា។ ទ.ក.ប.ដ. (CADA) មានតួនាទី និងភារកិច្ច រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងសកម្មភាព ស្រាវជ្រាវសារធាតុ និងវិធីសាស្ត្រ ដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ព្រមទាំងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ជីសារធាតុ និងវិធីសាស្ត្រធាតុហាមឃាត់ក្នុងវិស័យកីឡាទៅដល់អ្នកប្រើប្រាស់ ជាពិសេសអត្តពលិក ដើម្បីឱ្យមានតម្លាភាព យុត្តិធម៌ និងអនុលោមតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យកីឡា។

ដើម្បីជំរុញប្រសិទ្ធភាពការងារ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះគឺជាភ្នាក់ងារថ្មី ដូចនេះទាមទារការតស៊ូព្យាយាម អំណត់អត់ធន់ និងត្រូវមាន អ្នកឯកទេសច្បាស់លាស់ចូលបម្រើការងារ មានការរៀបចំកិច្ចប្រជុំពិភាក្សាគ្នាជាមួយអ្នកជំនាញ ឬថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសត្រូវមានការសហការគ្នាជាមួយគ្រប់អ្នកពាក់ព័ន្ធដើម្បីឱ្យការងារប្រព្រឹត្តទៅបានរលូនល្អ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឯកភាពចំពោះសំណើរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) លើការរៀបចំកន្លែងបំពេញការងារនិងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមការងារចុះត្រួតពិនិត្យដូប៉ានិងមន្ត្រីអប់រំក្នុងការទៅផ្សព្វផ្សាយការយល់ដឹងពីការប្រឆាំងដូប៉ានៅតាមបណ្ដាខេត្តនានា និងលើកទឹកចិត្តឱ្យក្រុមការងាររៀបចំជាផែនការសកម្មភាពសម្រាប់រយៈពេល ១ឆ្នាំ និង ៥ឆ្នាំ ដោយមានការបែងចែកតួនាទី និងជំនាញនៃការងារច្បាស់លាស់ ទាក់ទងការងារជាមួយទីភ្នាក់ងារប្រឆាំងដូប៉ាអាស៊ីអាគ្នេយ៍និងទីភ្នាក់ងារជាតិប្រឆាំងដូប៉ា សិក្សាស្រាវជ្រាវពីរបៀបដំណើរការនៃប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍន៍ទីភ្នាក់ងាររបស់ខ្លួន គោលដៅចូលរួមចំណែកក្នុងការបង្កើនការយល់ដឹងពីកីឡាស្អាតស្អំ ការប្រកួតកីឡាប្រកបដោយយុត្តិធម៌ និងមានអនុលោមភាព៕

អត្ថបទដែលជាប់ទាក់ទង