ការស្ទង់មតិរបស់បណ្តាញCGTN ៖ ហ្គេមឈ្មោះ 《Black Myth: Wukong》ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង! “ហ្គេមបូកវប្បធម៌”បានទាក់ទាញអ្នកលេងនៅទូទាំងពិភពលោក
ហ្គេម 3A របស់ចិនឈ្មោះ《Black Myth: Wukong》កំពុងបង្កើតអច្ឆរិយថ្មី! បន្ទាប់ពីបញ្ចេញត្រឹមតែមួយម៉ោង ហ្គេមដែលមានឈុតឆាកជារឿងទេវកថាចិននេះបានឈរនៅកំពូលតារាងដែលមានអ្នកលេងច្រើនបំផុសលើវេទិកា Steam ដោយទទួលបានការវាយតម្លៃល្អជាទូទៅពីសំណាក់អ្នកលេងនៅលើសកលលោក ។ តាមការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍បានយល់ឃើញជាទូទៅថា ហ្គេមមួយនេះបានបង្ហាញពីកម្លាំងជាក់ស្តែងដ៏ខ្លាំងក្លានៃឧស្សាហកម្មហ្គេមរបស់ចិន ហើយក៏បានជំរុញឱ្យអ្នកផងទាំងពួងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ប្រពៃណីរបស់ចិនផងដែរ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.២ភាគរយយល់ឃើញថា ហ្គេមនេះបានតំណាងឱ្យបច្ចេកទេសផលិតដ៏ល្អប្រណិតនៃហ្គេមប្រភេទដូចគ្នារបស់ចិន និងបង្ហាញពីសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មហ្គេមរបស់ចិន ។ អ្នកផ្តល់បទសម្ភាស៍ចំនួន៨៤.៣ភាគរយរំពឹងទុកអាចមើលឃើញឬយល់ដឹងផ្ទាល់ពីផលិតផលកាន់តែច្រើនអំពីវប្បធម៌របស់ចិន បូករួមទាំងហ្គេម ភាពយន្តទូរទស្សន៍ ភាពយន្តខ្នាតធំនិងប្រលោមលោកជាដើម ៕