រដ្ឋមន្ត្រីយុត្តិធម៌ ដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួនទៀត៕