ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហានេះថា ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ដំណើរទស្សនកិច្ចរបស់លោក Sullivan គឺតបតាមការអញ្ជើញរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជានាយកការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស។
យោងតាមលោកស្រី Mao Ning ភាគីទាំងពីរនឹងរៀបចំជុំថ្មីមួយនៃទំនាក់ទំនងជាយុទ្ធសាស្ត្រចិន-អាមេរិក។