**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំ មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយថា «ល្ងីល្ងើ»

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា​ សម្ដេចមិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ដោយប្រើពាក្យ «ល្ងីល្ងើ» នោះទេ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ហៅអី ហៅល្ងីល្ងើ អត់បានទេ រឿងនេះ ខ្ញុំបានឃើញកូនខ្មែរ នៅអាមេរិក។ ខ្ញុំមិនចង់ឱ្យឃើញកូនខ្មែរ នៅស្រុកខ្មែរ ហ៊ាន ទោះបីជា ឪពុកម្ដាយ របៀបរបបគាត់មិនចេះអង់គ្លេសក៏ដោយ មិនអាចកូនខ្មែរ ហាមាត់ ហៅ ឪពុកម្ដាយ បែបនេះ យើងត្រូវអប់រំគាត់» ។

សម្ដេចធិបតី បន្ថែមថា ទោះបី មានការវិវត្តន៍ចំណេះដឹងយ៉ាងណាក៏ដោយ ត្រូវមានអត្តសញ្ញាជាតិខ្មែរ។ សម្ដេច រំលឹកថា កាលសម្ដេច រស់នៅអាមេរិក ឬនៅអង់គ្លេស កូនខ្មែរមួយចំនួន កើតនៅបរទេសទាំងនោះ មានវប្បធម៌បរទេស ចេញមក ជេរ ឪពុកម្ដាយ របស់ខ្លួន។ ព្រោះថា ឪពុកម្ដាយ រស់នៅបរទេស របៀបរបបរបស់ពួកគាត់ គឺខ្មែរ ដូច្នេះក្មេងចេញមកឥរិយាបថ វប្បធម៌ បរទេស។

សម្ដេចធិបតីក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវអប់រំកូនសិស្ស ស្គាល់អត្តសញ្ញាជាតិខ្មែរ ព្រោះគ្រូមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលកូនសិស្ស។ សម្ដេច បានគូសបញ្ជាក់ថា កម្លាំងចិត្តជួយគ្នា ដើម្បីប្រៀនប្រដៅ និងអប់រំកូនសិស្ស គឺធំធេងខ្លាំងណាស់ កូនរៀនពូកែហើយ តែក៏ត្រូវតែមានអត្តចរិតល្អផង គោរព ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ គឺជាកត្តាចាំបាច់បំផុត៕

អត្ថបទដែលជាប់ទាក់ទង