**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែងថ្មី ចាប់អារម្មណ៍ទៅលើអំណោយជីវិតទាំង៣ ដែលសម្តេចតេជោ បានផ្តល់ជូនជាតិមាតុភូមិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានផ្តោតសំខាន់ និងចាប់អារម្មណ៍ទៅលើអំណោយជីវិតទាំង៣ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនជាតិមាតុភូមិ និងប្រជាជន រួមមាន៖ ទី១. ការរំដោះជាតិសង្គ្រោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, ទី២. ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិមាតុភូមិ និងប្រជាជន និងទី៣. នយោបាយចាក់វ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលសម្តេចលោកបានសុំផងទិញផងពីប្រទេសជាមិត្ត និងប្រទេសផលិតវ៉ាក់សាំងមួយចំនួនទៀតដើម្បីផ្ដល់ជូនប្រជាជន។ ទាំងនេះជាការផ្តល់តម្លៃនូវជីវិតទាំង៣ ដ៏ធំធេងដែលប្រជាជនរបស់យើងទាំងអស់គ្នាមិនត្រូវបំផ្លិចអំពីគូណបការរបស់សម្តេច ហើយក៏មានការចូលរួមចំណែកដ៏ធំធេងនូវក្នុងដំណាក់កាលនីមួយៗ របស់អតីតយុទ្ធជន និងយុវនារី ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ ក្នុងបុព្វហេតុកសាងសន្តិភាព និងកសាងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចាប់អារម្មណ៍បែបនេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

ជាមួយគ្នានោះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ឯកឧត្តម សរ សុពុត្រា សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

-ខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញកន្លងមកឲ្យមានប្រសិទ្ធភាព។

-បន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់ អតីតយុទ្ធជនគ្រប់រូប។

-បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគំរូវីរភាពដ៏អង់អាចក្លាហាន មោះមុត របស់អតីតយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុរបស់ប្រទេសជាតិ ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

-បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងគៀរគរ ការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលីដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

-បន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរ នានារបស់អតីតយុទ្ធជន និងគ្រួសារពលីឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

-ត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្តល់ និងការពារផល ប្រយោជន៍ របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជម្រុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឲ្យកាន់តែមានដំណើរការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានចំណាយពេលវេលាយ៉ាងមមាញឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

ជាទីបញ្ចប់ ឯកឧត្តម សរ សុពុត្រា ក៏គោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកានៃអង្គពិធី សូមសមប្រកបដោយសេចក្តីសុខចម្រើន ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំងឡាយ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង