សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺរបស់លោកពូអាយុ ៦៥ឆ្នាំម្នាក់
ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នាំលោកពូ ប៉ែន ណាវណ្ណ អាយុ ៦៥ឆ្នាំ មានអាការសុខភាពខ្សោយ អស់កម្លាំង វិលមុខ និងមានវិបត្តិប្រពន្ធ័រំលាយអាហារ មកពិនិត្យព្យាបាល។
បច្ចុប្បន្ន លោកពូ កំពុងសម្រាកព្យាបាល ក្រោមការពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរកាល់ម៉ែត។
ទន្ទឹមនេះផងដែរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភគាំទ្រនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាលជូនលោកពូ ៕