**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”

រដ្ឋមន្រ្តីក្រសួងធម្មការ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការងារព្រះពុទ្ធសាសនាជាមួយសម្តេចព្រះមេគណ ព្រះអនុគណទាំង១៤ខណ្ឌ ព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្តចំនួន១៥៦អង្គ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃ ក្នុងវត្តអារាមការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងមន្ត្រីសង្ឃវត្តនៃសាលាគណរាជធានីភ្នំពេញ ជាមួយគណៈសង្ឃនាយកព្រះនៃរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ក្នុងពិធីនេះមានការនិមន្តចូលរួម ព្រះមន្រ្តីសង្ឃ ជាព្រះចៅអធិការទូទាំងរាជធានីភ្នំពេញទាំង១៥១អង្គ និងសាលាមានបុណ្យចំនួន៥អង្គ ទាំងពីរគណៈ គឺគណៈមហានិកាយនិងធម្មយុតិកនិកាយ ព្រមទាំងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងធម្មការនិងសាសនា។

សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត បានបន្ថែមថា តាមរយៈនេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ ឲ្បបានតឹងរឹង។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានបន្ថែមទៀតថា ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានមានប្រសាសន៍ថា ចំពោះកិច្ចការពង្រឹងនូវព្រះធម៌វិន័យដល់ ភិក្ខុ សាមណេរ ក្រសួងធម្មការនិងសាសនា សូមឯកភាពនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើរដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការ ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន៖ ទី១.បព្វជ្ជា (ការបួស), ទី២.បរិយត្តិ (ការសិក្សា), ទី៣.បដិបត្តិ ( ការប្រតិបត្តិ), ទី៤.បដិវេធះ(លទ្ធផល) និងទី៥.បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច)។ ជាពិសេសមិនត្រូវធ្វើអ្វីសកម្មភាពណាមួយដែលរាជរដ្ឋាភិបាលហាមឃាត់ និងបន្តថែរក្សាវត្តអារាម ឱ្យស្អាត ឱ្យស្វាង ឱ្យស្ងប់។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ចំពោះព្រះសង្ឃដែលប្រើបណ្តាញសង្គមវិញនោះ សូមព្រះប្រើប្រកបដោយបញ្ញាដោយការចែករំលែកនិងបង្ហោះនូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដោយមិនគួរគប្បីប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ ៕

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន និងគណ:សង្ឃនាយក សូមលើកទឹកព្រះទ័យព្រះមន្រ្តីសង្ឃនិងព្រះចៅអធិការក្នុងរាជធានីភ្នំពេញទាំងអស់និមន្តដឹកនាំព្រះសង្ឃទៅទស្សន:កិច្ចនៅខេត្តភូមិឥសាន្ត ដើម្បីស្វែងយល់ពីគម្រោង អភិវឌ្ឍន៍ តំបន់ត្រីកោណ CLV និងការអភិវឌ្ឍនៅតំបន់នោះ ក្រោយពេលចេញព្រះវស្សា។

អត្ថបទដែលជាប់ទាក់ទង