ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន
ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។
ទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័នទាំងពីរ និងរួបរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី ៕