រដ្ឋមន្រ្តីពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូមូលនិធិព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូមូលនិធិព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ និងនាំចេញផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈខ្សែរច្រវាក់ទីផ្សារលក់រាយរបស់ក្រុមហ៊ុននៅក្នុង និងក្រៅប្រទេស។