**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រយៈពេល ១ខែប៉ុណ្ណោះ មានពលរដ្ឋជិត ១ម៉ឺននាក់បានមកទទួលសេវានៅសាខា ប.ស.ស. ខណ្ឌដង្កោ

ភ្នំពេញ៖ រយៈពេលត្រឹមជាង ២០ថ្ងៃ ក្នុងខែសីហា ឆ្នាំ២០២៤ នេះ មានពលរដ្ឋប្រមាណជា ៨ ៦៦៣នាក់បានមកទទួលសេវានៅសាខា ប.ស.ស. ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលក្នុងនោះពលរដ្ឋដែលបានមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានចំនួន ៦ ៦៨៦ នាក់ និងក្រៅពីនេះ គឺមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងស្នើសុំតាវកាលិកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសំណាក់លោកស្រី សយ សុភា ប្រធានសាខា ប.ស.ស. ខណ្ឌដង្កោរាជធានីភ្នំពេញ។

លោកស្រីប្រធានសាខាបានបញ្ជាក់ឱ្យដឹងទៀតថា បើគិតក្នុងរយៈពេល ៦ខែចុងក្រោយឆ្នាំ២០២៤ សាខា ប.ស.ស. ខណ្ឌដង្កោ បានទទួលផ្តល់សេវាជូនប្រជាពលរដ្ឋសរុបប្រមាណជា ៤៤ ៧៦៣នាក់ ដែលក្នុងនោះ ពលរដ្ឋដែលបានមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានប្រមាណជា ២៧ ១៧៧ នាក់។ បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែចុងក្រោយដូចគ្នាក្នុងឆ្នាំ២០២៣ ឃើញថាសន្ទុះនៃការមកទទួលសេវា ប.ស.ស. របស់ប្រជាពលរដ្ឋមានការកើនឡើងជាង ២១០ភាគរយ។

ទាក់ទងទៅនឹងការកើនឡើងនូវការមកទទួលសេវានេះផងដែរ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវគោលនយោបាយគាំពារសង្គម លើការថែទាំសុខភាពជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីគុណភាពនិងប្រសិទ្ធភាពជាផ្លែផ្កា ហើយបច្ចុប្បន្នមានការសាទរ ការចាប់អារម្មណ៍ និងតម្រូវការយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាហេតុធ្វើឱ្យមានសន្ទុះ កើនឡើងខ្ពស់ក្នុងការមកទទួលសេវារបស់ប្រជាពលរដ្ឋនៅគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស ដែលរួមមានទាំងការមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងការដាក់ឯកសារស្នើសុំតាវកាលិក រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង អ្នកស្រី ប៊ុន មួយជីង ជាកម្មការិនីរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងពេលនាំកូនៗមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. សម្រាប់កូនៗក្នុងបន្ទុករបស់ខ្លួន នៅសាខា ប.ស.ស. ខណ្ឌដង្កោ អ្នកស្រីបានបង្ហាញអារម្មណ៍ពិតថា ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសាររបស់គាត់ ហើយរូបអ្នកស្រីផ្ទាល់ រួមទាំងប្តីរបស់អ្នកស្រីក៏ធ្លាប់បានប្រើប្រាស់ប័ណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺជាច្រើនដង ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមិនត្រូវបានចំណាយប្រាក់សូម្បី ១រៀលទៅលើថ្លៃព្យាបាលជំងឺនោះឡើយ។

អ្នកស្រីបន្តថា អ្វីដែលកាន់តែធ្វើឱ្យអ្នកស្រីមានទំនុកចិត្ត និងកក់ក្តៅនោះ គឺនៅពេលទទួលបានការស្វាគមន៍ និងការបម្រើសេវារបស់មន្រ្តី ប.ស.ស. ជូនពលរដ្ឋប្រកបដោយស្នាមញញឹម ជាមួយនឹងក្រមសីលធម៌ខ្ពស់។

កម្មការិនីម្នាក់ទៀត អ្នកស្រី ស៊ា ស្រីល័ក្ខ បម្រើការងារក្នុងរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញដូចគ្នា និងកំពុងមានផ្ទៃពោះផងទៀតនោះ ក្នុងអំឡុងពេលអ្នកស្រីមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភនៅសាខា ប.ស.ស. ខណ្ឌដង្កោ អ្នកស្រីបានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ព្រោះនៅពេលដែលអ្នកស្រីទៅពិនិត្យផ្ទៃពោះ គឺមិនត្រូវបានអស់ប្រាក់ផ្ទាល់ខ្លួន ហើយនៅអាចទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលទៀតផងនៅពេលដែលទៅពិនិត្យផ្ទៃពោះម្តងៗ។

អ្នកស្រី បានអះអាងបន្ថែមថា នៅពេលអ្នកស្រីសម្រាលមាតុភាពនាពេលឆាប់ៗខាងមុខនេះ អ្នកស្រីនឹងប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ដើម្បីសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ព្រោះ ប.ស.ស. ជាអ្នកចំណាយជូនទាំងស្រុង ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀលពីរាជរដ្ឋាភិបាល រួមទាំងប្រាក់បំណាច់មាតុភាពរយៈពេល ៩០ថ្ងៃ ពី ប.ស.ស. ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង