**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

អាជ្ញាធរខេត្តកណ្ដាល៖ ការអភិវឌ្ឍនៅមូលដ្ឋានសំខាន់បំផុត ទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺក្រុមយុវជន

ភ្នំពេញ៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមកពីស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកលើកដែក ស្រុកស្អាង ក្រុងតាខ្មៅ និងក្រុងសំពៅពូន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះ បណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរ ការរៀបចំកសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺយោង លើលិខិតចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ហើយវគ្គបណ្តុះ បណ្តាលនាពេលនេះ ពិតជាមានសារៈសំខាន់ដែលបានធ្វើការបណ្តុះបណ្តាលដល់គ្រូឧទ្ទេស នៅតាមរាជធានីខេត្តទាំង២៥ ហើយចំណេះដឹង ដែលទទួលបានទាំងនោះ គឺត្រូវធ្វើការបណ្តុះ បណ្តាលបន្តជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយថ្នាក់ក្រោម ជាតិទាំងនោះ គឺមានវត្តមានរបស់លោក លោកស្រី ដែលជាសិក្ខាកាមនៅទីនេះស្រាប់ គឺខ្លះជាអ្នកជួយគាំទ្រ និងខ្លះទៀតជាអ្នកអនុវត្តផ្ទាល់ ជាក់ស្តែងប្រធានបទនៃវគ្គរបស់យើងនេះ គឺថ្នាក់ក្រុងស្រុកជាអ្នកជួយសម្របសម្រួលគាំទ្រ រីឯនៅថ្នាក់ឃុំសង្កាត់វិញ គឺជាតួអង្គអ្នកអនុវត្តផ្ទាល់តែម្តង។ ដូច្នេះហើយ ទើបវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ ឃើញមានគ្រប់សមាសភាពដែលត្រូវមកចូលរួមក្នុងវគ្គនេះ។

លោកបន្តថា ជាការពិតណាស់ការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមយុវជនរបស់យើងនេះតែម្តង។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្ត និងដាក់គោលដៅយ៉ាងច្បាស់ ដើម្បីឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បេសកកម្មនេះ បាននឹងកំពុងអនុវត្តតាមរយៈផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការធ្វើឱ្យមានភាពជាទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្ថែមថា យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាពចាំបាច់នានារបស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ។

លោលក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ក្នុងនោះការចូលរួមរបស់យុវជន នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ គឺសំដៅលើការចូលរួមជាបុគ្គល ឬជាក្រុម ដោយផ្ទាល់ ឬដោយប្រយោល ដើម្បីបញ្ចេញ យោបល់ផ្ទាល់របស់ខ្លួន អំពីការសំណូមពរ ការឆ្លើយតប និងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការនានានៃដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ព្រមទាំងការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហ ពីព័ត៌មាន ឱ្យបានទូលំ ទូលាយ ដល់យុវជនតាមរយៈការ ផ្សព្វផ្សាយជាសាធារណៈ ការ សម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ។

សូមជម្រាបជូនថា ចំពោះវគ្គបណ្តុះបណ្តាលនេះ គឺត្រូវបានចែកចេញ ជាពីរប្រភេទ និងមានចំនួន៤ វគ្គ រួមមាន៖ ប្រភេទទី១៖ សម្រាប់អាជ្ញធរក្រុងស្រុក និងឃុំសង្កាត់ ដែលមានរយៈពេលសិក្សាចំនួន ២ថ្ងៃ និងមានចំនួន ២វគ្គ។ ប្រភេទទី២៖ សម្រាប់តំណាងយុវជននៅថ្នាក់ឃុំសង្កាត់ ២នាក់ក្នុង១ឃុំសង្កាត់ ដែល សមាសភាពនោះមកពី សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់១នាក់ និង ១នាក់ទៀត មកពីសមាជិក ស.ស.យ.ក របស់ឃុំសង្កាត់។ សម្រាប់សិក្ខាកាមជាយុវជន គឺមានរយៈពេល ១ថ្ងៃ និងមានចំនួន ២វគ្គ៕

អត្ថបទដែលជាប់ទាក់ទង