អង្គការសុខភាពពិភពលោក ចាប់ផ្តើមផែនការយុទ្ធសាស្ត្រសកល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ mpox
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ ទី២៦ ខែសីហា បានចាប់ផ្តើមការជំរុញជាសកលមួយ ដើម្បីដោះស្រាយការចម្លងមេរោគ mpox ពីមនុស្សទៅមនុស្ស។
ផែនការរៀបចំយុទ្ធសាស្ត្រ និងការឆ្លើយតបនឹងដំណើរការចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ដែលទាមទារថវិកាចំនួន ១៣៥លានដុល្លារអាមេរិក។ តាមរយៈការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសាកល ថ្នាក់តំបន់ និងថ្នាក់ជាតិ វាមានគោលបំណងបង្កើនយុទ្ធសាស្ត្រតាមដាន និងឆ្លើយតប ធានានូវលទ្ធភាពទទួលបានសមធម៌ក្នុងការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំង កាត់បន្ថយការចម្លងពីសត្វទៅមនុស្ស និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការគ្រប់គ្រងការរាតត្បាត។
ផែនការចាក់ថ្នាំបង្ការ កំណត់គោលដៅអ្នកដែលប្រឈមមុខបំផុត ដូចជាទំនាក់ទំនងជិតស្និទ្ធនៃករណី និងបុគ្គលិកថែទាំសុខភាព ដើម្បីបំបែកខ្សែសង្វាក់ចម្លង។ វានឹងផ្តោតលើការផ្តល់ភាពជាអ្នកដឹកនាំ និងការណែនាំជាយុទ្ធសាស្រ្ត និងធានាការទទួលបានការព្យាបាលវេជ្ជសាស្រ្តសម្រាប់ក្រុមងាយរងគ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ការផ្ទុះជំងឺ mpox នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសជិតខាងអាចគ្រប់គ្រងបាន ហើយអាចបញ្ឈប់បាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ WHO ការអំពាវនាវផ្តល់មូលនិធិនឹងត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។