**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យការបណ្តុះបណ្តាល និងសំណេះសំណាលការងារ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចពិនិត្យការបណ្តុះបណ្តាល និងសំណេះសំណាលការងារ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។

មុននឹងឈានដល់កិច្ចប្រជុំសំណេះសំណាលជាមួយ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យមើលដំណើរការនៅបណ្ណាល័យ បន្ទប់ពិសោធវិទ្យាសាស្រ្ត ឯកសារយុទ្ធសាស្រ្ត កម្មវិធីសិក្សា ឯកសារបង្រៀននិងរៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងវិទ្យាស្ថាន និងបានផ្តល់អនុសាសន៍ និងពាក្យទូន្មានល្អៗជូនដល់សិស្សនិស្សិតផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីរីករាយ ដែលបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាលនេះ និងបានសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ លើបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាលើកឡើងពីចក្ខុវិស័យក្រសួងអប់រំ ដែលចង់ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ឱ្យក្លាយជាវិទ្យាស្ថានគរុកោសល្យខេត្តកណ្ដលនាពេលអនាគត។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្នុងគោលដៅផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ផ្តល់ឱ្យសិស្សនិស្សិតនូវបំណិនសតវត្សទី២១ វិជ្ជាជីវៈគ្រូបង្រៀនពេញលេញ ស្របតាមស្តង់ដាគ្រូបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចតទៅ៖
-ស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ រៀបចំផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានល្អ ស័ក្ដិសមជាវិទ្យាស្ថានគរុកោសល្យ
-ត្រូវមានចក្ខុវិស័យ និងយន្តការច្បាស់លាស់
-ខិតខំពង្រឹងសមត្ថភាពឱ្យក្លាយជាគ្រូឧទ្ទេស ឈានទៅបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន

-មានការប្តេជ្ញាចិត្ត បង្ហាត់បង្រៀនសិស្សនិស្សិតឱ្យក្លាយជាគ្រូបង្រៀន ដែលមានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ គោលដៅអភិវឌ្ឍន៍គុណវុឌ្ឍិគ្រូបង្រៀន
-រៀបចំនូវធនធានសិក្សាឱ្យបានគ្រប់គ្រាន់ ដូចជាឯកសារ និងសៀវភៅគោលនានាដែលពាក់ព័ន្ធ
-សិក្សាស្វែងយល់ពីស្តង់ដាសាលាគរុកោសល្យគំរូទាំង៥ ឱ្យបានសុីជម្រៅ ដើម្បីត្រៀមរៀបចំនូវផែនការប្រែក្លាយជាសាលាគរុកោសល្យគំរូ ដែលក្នុងនោះរួមមាន៖ (១). លទ្ធផលបណ្តុះបណ្តាល (២). ធនធានបណ្តុះបណ្តាល (៣). កិច្ចសហប្រតិបត្តិការ (៤). អភិបាលកិច្ចល្អ និង (៥). ការស្រាវជ្រាវ និងនវានុវត្តន៍។

-លើកទឹកចិត្តឱ្យគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ដូចជាគីមីវិទ្យា ឬជីវវិទ្យា ព្យាយាមធ្វើពិសោធន៍ឱ្យបានច្រើន ដើម្បីឱ្យគរុសិស្សចេះធ្វើពិសោធន៍ នៅពេលចេញបម្រើការងារជាគ្រូបង្រៀន
-សហការជាមួយសាលាល្អ និងគ្រូល្អ ក៏ដូចជាអាចសិក្សាបន្ថែមពីការអប់រំពីប្រទេសក្រៅ ដោយក្រសួងអប់រំ នឹងផ្តល់ជាអាហារូបករណ៍ ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសជូនចំពោះ បុគ្គលិកអប់រំនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាលនាពេលខាងមុខ ដើម្បីឱ្យសិក្សារៀនសូត្រ និងស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗជាដើម
-គ្រូដែលចេញថ្មីត្រូវមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងមានសមត្ថភាពលើផ្នែក ICT ឯកទេសឌីជីថល និង ជំនាញសតវត្សទី២១។

សារជាថ្មីម្តងទៀត តាងនាម ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំទាំងអស់នាកន្លងមក និងបានជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្ត មានការរៀបចំផែនការច្បាស់លាស់ និងការចូលរួមសហការពីគ្រប់អ្នកពាក់ព័ន្ធ នោះមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នឹងអាចសម្រេចបាន នូវការប្រែក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូសតវត្សទី២១ នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង