**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

កាណាដា ប្រកាសដាក់ពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន

អូតាវ៉ា៖ ដើរតាមគន្លងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប កាណាដាបានប្រកាសកាលពីថ្ងៃចន្ទទី២៦សីហាថា ខ្លួននឹងដាក់ពន្ធ១០០ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ហើយបានប្រកាសពន្ធ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ។

កាតព្វកិច្ចថ្មីអនុវត្តចំពោះរថយន្តអគ្គិសនីទាំងអស់ ដែលបានដឹកជញ្ជូនពីប្រទេសចិន នឹងរាប់បញ្ចូលទាំងរថយន្តដែលផលិតដោយក្រុមហ៊ុន Tesla ផងដែរ។ មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសាកលលោក នាគរាជចិន គឺជាដៃគូពាណិជ្ជកម្មធំទី២ របស់កាណាដាបន្ទាប់ពីបងធំសហរដ្ឋអាម៉េរិក។ ការនាំចូលរថយន្តរបស់កាណាដាពីប្រទេសចិន ទៅកាន់កំពង់ផែដ៏ធំបំផុតរបស់ខ្លួនគឺ ទីក្រុងវ៉ាន់កូវើរ Vancouver កើនឡើង៤៦០ភាគរយដល់៤៤៣៥៦គ្រឿងក្នុងឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ុន Tesla បានចាប់ផ្តើមដឹកជញ្ជូនរថយន្តអគ្គិសនី ផលិតនៅទីក្រុងសៀងហៃទៅកាន់ប្រទេសកាណាដា។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា រដ្ឋធានីអូតាវ៉ាកំពុងធ្វើសកម្មភាពដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា គោលនយោបាយដឹកនាំដោយរដ្ឋដោយចេតនារបស់ប្រទេសចិន។ លោកបានប្រាប់អ្នកយកព័ត៌មានថា ពន្ធ​នឹង​ត្រូវ​ដាក់​ចាប់​ពី​ថ្ងៃ​ទី១ ខែ​តុលា។ លោក ទ្រូដូ បាននិយាយនៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបិទទ្វាររយៈពេលបីថ្ងៃនៅទីក្រុងហាលីហ្វាក់ Halifax រដ្ឋណូវ៉ាស្កុតទៀ Nova Scotia ថា៖«អ្វីដែលសំខាន់អំពីរឿងនេះ គឺយើងកំពុងធ្វើវាឱ្យស្របគ្នា និងស្របជាមួយនឹងសេដ្ឋកិច្ចផ្សេងទៀតនៅជុំវិញពិភពលោក»។

មិនត្រឹមតែប៉ុណ្ណោះ លោក ទ្រូដូ បាននិយាយថា រដ្ឋធានីអូតាវ៉ានឹងបន្តធ្វើការជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីធានាថា អតិថិជននៅជុំវិញពិភពលោករងផលប៉ះពាល់ដោយអយុត្តិធម៌ពីការអនុវត្តសេដ្ឋកិច្ចមិនមែនទីផ្សាររបស់ប្រទេសដូចជាប្រទេសចិន។ បើតាមលោក ទ្រូដូ កាណាដាក៏កំពុងសម្លឹងមើលវិធានការដាក់ពន្ធលើទំនិញបន្ថែមទៀត ដូចជាពន្ធលើបន្ទះសៀគ្វី និងឧបករណ៍ស្រូបថមពលពន្លឺព្រះអាទិត្យ។​ យ៉ាងណាមិញ លោក ទ្រូដូ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានហៅចំណាត់ការនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ ដោយបន្ថែមថា កាណាដាមិនបានអើពើនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អ្នកនាំពាក្យរបស់ស្ថានទូត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទថា៖«សកម្មភាពរបស់កាណាដា នឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងសហគ្រាសកាណាដា»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា៖«រដ្ឋាភិបាលកាណាដាបានទទូចលើការប្រកាសពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដោយមិនយកចិត្តទុកដាក់ ចំពោះការជំទាស់ម្ដងហើយម្ដងទៀតរបស់ប្រទេសចិន។ ចិនជំរុញឱ្យកាណាដាគោរពអង្គហេតុដែលមានគោលបំណង គោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក កែតម្រូវការអនុវត្តខុសឆ្គងរបស់ខ្លួនជាបន្ទាន់ និងបដិសេធមិនធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។

គួរជម្រាបជូនថា ចំណាត់ការរបស់កាណាដា គឺដើរតាមគន្លងរបស់យក្សសេដ្ឋកិច្ចលំដាប់ទី១ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ រដ្ឋធានីវ៉ាស៊ីនតោន បានដំឡើងពន្ធបួនដងសម្រាប់រថយន្តអគ្គិសនីរបស់ចិន ដល់១០០ភាគរយ។ ប៉ុន្តែពន្ធរបស់អឺរ៉ុប នឹងមិនខ្ពស់ដូចជាសហរដ្ឋអាម៉េរិកនោះទេ។ យានយន្តដែលនាំចេញដោយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងប្រទេសចិន នឹងប្រឈមមុខនឹងការយកពន្ធ១៧ភាគរយ ខណៈដែលរថយន្តមកពីក្រុមហ៊ុន SAIC Motor មានមូលដ្ឋាននៅទីក្រុងសៀងហៃ នឹងត្រូវយកពន្ធជាមួយនឹងអត្រាខ្ពស់បំផុត៣៦,៣ភាគរយ។ គណៈកម្មការសហភាពអឺរ៉ុបបានបញ្ជាក់ថា ក្រុមហ៊ុន Tesla ដែលនាំចេញរថយន្តពីប្រទេសចិន ត្រូវបង់ពន្ធ៩ភាគរយនៅដំណាក់កាលនេះ។ ពន្ធ​នេះ​..ត្រូវ​បាន​អនុម័ត​ពី​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប។ ការសម្រេចចិត្តចុងក្រោយត្រូវតែធ្វើឡើងនៅដើមខែវិច្ឆិកា បួនខែបន្ទាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី៥ ខែកក្កដានៃពន្ធបណ្តោះអាសន្ន។

អត្ថបទដែលជាប់ទាក់ទង