មន្ត្រីជាន់ខ្ពស់កម្ពុជា និងអាស៊ែបៃហ្សង់ ពិភាក្សាពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យ សកម្មភាពមីនមនុស្សធម៌
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក វ៉ូហ្គា ស៊ូឡីម៉ានូវ (Vugar Suleymanov) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសកម្មភាពមីននៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីនមនុស្សធម៌ និងជំរុញការយល់ដឹងនិងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅសម្រាប់កិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕