ឯកឧត្តម ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យ សំណេះសំណាល និងផ្តាំផ្ញើនូវការងារមួយចំនួន ដល់មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា “មន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការព្យាបាល និងបង្ការការពារលើជំងឺដែលកើតមានថ្មីៗនេះ (ជំងឺអុតស្វា Mpox និងជំងឺរមាស់)” ។
ឯកឧត្តម បានសំណេះសំណាល និងផ្តាំផ្ញើនូវការងារមួយចំនួនដូចខាងក្រោម៖
– មន្រ្តីជំនាញទាំងអស់ត្រួតពិនិត្យឡើងវិញ និងសិក្សាគ្រប់អគារណាដែលមានភាពទ្រុឌទ្រោមដើម្បីធានាបាននូវសុវត្ថិភាព
– ត្រូវបន្តពង្រឹងការងារសន្តិសុខ ជៀសវាងការចាញ់កលល្បិចជនជាប់ឃុំ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង
– ត្រូវត្រួតពិនិត្យ និងកែសម្រួលឡើងវិញនូវប្រព័ន្ធភ្លើងតាមបណ្តាអគារ ដើម្បីជៀសវាងហានិភ័យកើតមានឡើងដោយយថាហេតុ
– ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឆែកឆេររាល់វត្ថុហាមឃាត់ដែលនាំចូលពន្ធនាគារ
– ក្នុងស្ថានភាពនៃការកើនឡើងនូវជនជាប់ឃុំ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់នូវការងារសន្តិសុខ ៕