**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម កែវ រតនៈ៖ ចេករបស់ខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំង

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ចេករបស់ខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំង។

ការលើកឡងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុង ឱកាសអញ្ជើញពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុមហ៊ុន «ឡុងស្រេង» ប្រមាណ១.៥៧០នាក់ ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី បានគូសរំលេចថា ក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។ រាជរដ្ឋាភិបាលគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង។

ឯកឧត្តមរដ្ឋមន្រ្តី ជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតៗជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យបុគ្គលិកកម្មករទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីជួយជ្រោងក្រុមហ៊ុន ឱ្យមានដំណើរការល្អ ធ្វើឱ្យផលិតផលរបស់យើងកាន់តែទូលាយ នាំចេញទៅកាន់ទីផ្សារ ពិភពលោក ដែលទាំងនេះ ជាគោលដៅការពារការងារ និងពង្រីកការងាររបស់បងប្អូន ដើម្បីទទួលបានការលើងប្រាក់ខែខ្ពស់។

តាមលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ឡុង ស្រេង បានឲ្យដឹងថា ក្រុមហ៊ុនមានផ្ទៃដីសរុបជិត ៧០០០ហិកតា ក្នុងនោះផ្ទៃដីចម្ការ កៅស៊ូ ជាង ៣០០០ ហិចតា ផ្ទៃដីចំការចេក មានជាង ២០០០ហិកតា ផ្ទៃដីដាំធុរេនមានជាង ៥០០ ហិចតា ផ្ទៃដីចម្ការតាង៉ែន ២០០ ហិកតា និងផ្ទៃដីដាំកហរូចថ្លុងមាន ៧០ហិកតា។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូបានប្រមាណជា ៤៥០០តោន និងចេក ៩ម៉ឺនតោន ក្នុង១ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង