លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ដឹកនាំកិច្ចប្រជុំ នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ននេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារអន្តរស្ថាប័ននេះ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៣ សំខាន់ រួមមាន៖ ១). ប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពនៃប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ ក.ត.គ.ដ. ២). ការអនុម័តជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ន បានអនុម័តជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ៕