**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តម វ៉ាត់ ចំរើន៖ យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ មិនផ្តោតលើលាភសក្ការៈជាធំទេ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ ដោយមិនសំដៅទៅលើការប្រកួតដើម្បីលាភសក្ការៈទេ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានការរៀបចំប្រាក់រង្វាន់លើកទឹកចិត្តសមរម្យដែរ។ នេះបើយោងតាមក្រសួងព័ត៌មាន។

នៅក្នុងបទសម្ភាសន៍មួយ ថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី បានគូសបញ្ជាក់ថា ៖«គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី គឺដើម្បីបង្រួបបង្រួម និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែជ្រួតជ្រាបអំពីយុទ្ធគុនចម្រុះបុរាណដ៏សម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនឹងរៀបចំប្រាក់រង្វាន់ឱ្យសមរម្យ ស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ន ដោយមិនខ្ពស់ពេក មិនទាបពេក ក្នុងកម្រិតមួយ ដែលអាចផ្តល់ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់យើងដែរ។ សូមអំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់រៀបចំខ្លួន ត្រៀមចូលរួមប្រកួតឱ្យបានទាំងអស់គ្នា»។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ថា ៖«ដោយសារតែព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ដែលជាថ្នាក់ដឹកនាំកំពូលរបស់យើង ដូច្នេះយើងមិនបង្ហាញចេញនូវការប្រកួត ដើម្បីតែផលប្រយោជន៍ជាលុយនោះទេ ដែលការប្រកួត ដើម្បីផលប្រយោជន៍លុយ គឺជាការប្រកួតអាជីពរបស់ក្រុមហ៊ុមផ្សេងៗ នោះគឺជារឿងផ្សេងពីគ្នា។ ដូច្នេះសូមឱ្យគ្រូបង្វឹក កីឡាករ កីឡារិនីឈ្វេងយល់អំពីស្មារតីនៃការរៀបចំការប្រកួតនេះឱ្យបានច្បាស់លាស់»។

គណៈកម្មការរៀបចំនឹងរៀបចំការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់គ្រប់ក្លឹប និងអ្នកហាត់ក្បាច់គុនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខឆាប់ៗនេះនូវអត្ថប្រយោជន៍ និងប្រាក់កម្រៃ ដែលពួកគាត់នឹងទទួលបានពីការរៀបចំនេះ។ ការប្រកួតនេះមានលក្ខខណ្ឌ បទបញ្ជាការប្រកួតត្រឹមត្រូវ ដើម្បីស្វែងរកនូវភាពជោគជ័យសម្រាប់ជាតិរបស់យើងនៃគុណតម្លៃក្នុងការអភិរក្ស និងអភិវឌ្ឍន៍ព្រលឹងយុទ្ធគុនចម្រុះដូនតាខ្មែរយើងឱ្យបានយូរអង្វែងបន្តទៀត។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចធិបតី ជាអ្នកអំពាវនាវ និងការពន្យល់អំពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍ ហើយចំពោះការដាក់វិធានការយ៉ាងណា ក្នុងការបំផុសឱ្យកីឡាករ កីឡាការិនីចូលរួមប្រកួត ឬយ៉ាងណា គឺគណៈកម្មការនឹងផ្តល់សិទ្ធិដល់សហព័ន្ធកីឡាជាតិជាអ្នករៀបចំ។ «ចំពោះកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ដែលកំពុងលេចធ្លោឆ្នើមៗ មានប្រជាប្រិយភាពខ្លាំងៗនោះ គឺពួកគាត់ត្រូវតែមានស្មារតីចូលរួមប្រកួត នៅក្នុងពានរង្វាន់ថ្នាក់ដឹកនាំកំពូលរបស់យើង ដែលតាមរយៈព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនៃយុទ្ធគុនចម្រុះថ្នាក់ជាតិដ៏ធំមួយ ដូច្នេះយើងទាំងអស់គ្នាត្រូវតែមានស្មារតីជាតិនិយម ក្នុងការថែរក្សាយុទ្ធគុនចម្រុះខ្មែរបុរាណរបស់យើងទាំងអស់គ្នា»។

ជុំវិញដំណើរការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ដែលគ្រោងនឹងធ្វើឡើងជាផ្លូវការពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ត្រូវបានឯកឧត្តមអគ្គលេខាធិការ NOCC លើកឡើងទៀតថា ពេលនេះកំពុងដំណើរការដោយរលូន ក្រោមការខិតខំពីថ្នាក់ដឹកនាំគណៈកម្មការចំពោះកិច្ច ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញ និងផ្តល់អនុសាសន៍ឱ្យព្រឹត្តិការណ៍នេះជោគជ័យ។

«គណៈកម្មការចំពោះកិច្ចតែងតែរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធ ដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាយុទ្ធក្រមខម និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានឯកភាពគ្នាក្នុងការរៀបចំនីតិវិធីឱ្យកាន់តែទាក់ទាញខ្លាំង ដើម្បីប្រមែលប្រមូលឱ្យអ្នកហាត់គុនចម្រុះខ្មែរទាំងអស់ឱ្យចូលរួម ដោយគ្មាននរណាមួយ នៅក្រៅសង្វៀនការប្រកួតនេះទេ។ យើងទាំងអស់គ្នាកំពុងបន្តការងារឱ្យបានល្អ និងប្រឹងប្រែងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ក៏ដូចជាការណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍នេះផងដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។

គួរបញ្ជាក់ថា ចំពោះអ្នកហាត់គុនចម្រុះ ដែលមិនស្ថិតក្រោមសហព័ន្ធកីឡាជាតិ ក៏អាចមកចូលរួមប្រកួតបានដែរ តាមរយៈវិបសាយ ឬទាក់ទងទៅសហព័ន្ធកីឡាជាតិណាមួយ ក្នុងចំណោម៤សហព័ន្ធ ឬទាក់ទងមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (ជិតរង្វង់មូលវត្តសំពៅមាស រាជធានីភ្នំពេញ) ដើម្បីយកបែបបទចុះឈ្មោះ៕

អត្ថបទដែលជាប់ទាក់ទង