**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្រសួងរៀបចំដែនដី ចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងការស្នើសុំអន្តរាគមន៍របស់ឈ្មោះ អែម សុភ័ណ្ឌ, វ៉ែន ហួត និង ឈៀ ឆា លើដីធ្លីប្រមាណ៦លានម៉ែត្រការ៉េ នៅខេត្តកោះកុង

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលសំណើតាមរយៈលិខិតស្នើសុំអន្តរាគមន៍ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ឈ្មោះ អែម សុភ័ណ្ឌ, ឈ្មោះ វ៉ែន ហួត និងឈ្មោះ ឈៀ ឆា ស្នើសុំជួយដោះស្រាយនិងកាត់ឆ្កៀលដី ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំ ៦,០១០,៨០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិភូមាស ឃុំភូមាស ស្រុកគីរីសាគរ ខេត្តកោះកុង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនថា តាមការពិនិត្យករណីសំណើខាងលើ ក្រុមការងាររកឃើញថា៖

ទី១៖ ទីតាំងដីស្នើសុំជាដីរដ្ឋ ស្ថិតនៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development និងបានចុះបញ្ជីជូនក្រសួងបរិស្ថានរួចរាល់ ហើយរាជរដ្ឋាភិបាលបានសម្រេចដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះរួចរាល់ហើយ តាមរយៈលិខិតលេខ២៣២ សជណ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ទី២៖ ចំពោះបញ្ជីឈ្មោះភ្ជាប់មកជាមួយលិខិតស្នើសុំ ដែលបានអះអាងថាជាស្នាមមេដៃរបស់ប្រជាពលរដ្ឋ ចំនួន ១១៧គ្រួសារ (មានបញ្ជាក់ពីមេភូមិកៀនក្រឡាញ់ ឈ្មោះ ញ៉ក់ រ៉េត មេភូមិតានី ឈ្មោះ ទ្រី ភួន និងមេភូមិភូមាស ឈ្មោះ ជា ម៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) មានតែឈ្មោះ វ៉ែន ហួត និងឈ្មោះ សម អ៊ុច ដែលត្រូវទទួលការដោះស្រាយគោលនយោបាយ។

ទី៣៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតលេខ៣១២៦ ដនស/អ.ជ.ដ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីជម្រាបជូនប្រជាពលរដ្ឋដែលពុំទាន់ ទទួលបានការដោះស្រាយគោលនយោបាយ ឱ្យមកទទួលយកគោលនយោបាយជាមួយក្រុមការងារ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឬនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកគិរីសាគរ។

ទី៤៖ លោក ឡុញ សុផល ជាមេឃុំភ្ញីមាសបានបញ្ជាក់ថា ឈ្មោះ ជា ម៉ុន, ឈ្មោះ ញ៉ក់ រ៉េត និងឈ្មោះ ទ្រី ភួន ដែលបានបញ្ជាក់លើឯកសារភ្ជាប់នៃសំណើសុំ បានបញ្ចប់តួនាទីជាមេភូមិកៀនក្រឡាញ់ មេភូមិ តានី និងមេភូមិភ្ញីមាស តាំងពីឆ្នាំ២០១០ និងឆ្នាំ២០១២មកម៉្លេះ ហើយពួកគាត់ក៏បានបដិសេធពុំបានចុះហត្ថលេខាលើឯកសារភ្ជាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង