**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

រដ្ឋមន្ត្រីអប់រំ ឲ្យវិទ្យាស្ថានគរុកោលស្យបាត់ដំបង រៀបចំការបណ្តុះបណ្ដាល ក្នុងការផលិតសម្ភារឧបទេស និងតារាងសម្រាប់បង្រៀនគណិតវិទ្យាថ្នាក់ដំបូង ទៅតាមកម្រិតថ្នាក់ និងមុខវិជ្ជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអនឡាញជាមួយវិទ្យាស្ថានគរុកោសល្យបាត់ដំបង ស្ដីពីការរៀបចំថតវីដេអូការបង្រៀនគណិតវិទ្យានៅសាលាបឋមសិក្សា ២ធ្នូ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង នាយកសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា ២ធ្នូ ដែលចូលរួមតាមអនឡាញ និង ដោយផ្ទាល់ សរុបប្រមាណ ៤០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថានគរុកោលស្យបាត់ដំបង រៀបចំការបណ្តុះបណ្ដាលក្នុងការផលិតសម្ភារឧបទេស និងតារាងសម្រាប់បង្រៀនគណិតវិទ្យាថ្នាក់ដំបូង ហើយសូមររៀបចំទៅតាមកម្រិតថ្នាក់ មានថ្នាក់ទី១ ទី២ ទី៣ ទី៤ ទី៥ និងទី៦ និងទៅតាមមុខវិជ្ជា។

ដើម្បីជំរុញប្រសិទ្ធភាពការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដូចជា៖
– សូមឱ្យវិទ្យាស្ថានអញ្ជើញគ្រូល្អៗពីសាលាបឋមសិក្សា២ធ្នូ មកជួយបណ្តុះបណ្ដាលដល់គរុសិស្ស គរុនិស្សិតវិទ្យាស្ថានគរុកោសល្យបាត់ដំបង
– វិទ្យាស្ថានត្រូវបណ្តុះអ្នកឯកទេសខាងផ្នែកផលិតសម្ភារឧបទេស និងតារាងសម្រាប់បង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងសូមឱ្យមានកិច្ចសហការជាមួយអង្គការ VVOB ដែលជួយគាំទ្រដល់បឋមសិក្សា ២ធ្នូ នាពេលកន្លងមក ដើម្បីអាចតម្រង់ទិសវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឱ្យក្លាយជាគ្រឹះស្ថានមួយដែលផ្តោតលើបច្ចេកទេសគណិតវិទ្យាថ្នាក់ដំបូង
– សូមឱ្យដាក់បញ្ចូលតារាង និងការបង្រៀនដែលផលិតបាន ទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រូនៅកម្រិតបឋមសិក្សា ហើយក៏ដើម្បីយកទៅសម្រាប់ការបណ្តុះបណ្តាលគ្រូបឋមសិក្សានៅតាមសាលាគរុកោលស្យ និងវិក្រឹតការផ្សេងទៀតដែរ បន្ថែមពីលើនេះក៏ត្រូវមានសៀវភៅណែនាំគ្រូដែរ
-សូមវិទ្យាស្ថានគរុកោសល្យបាត់ដំបង រៀបចំផែនការចុះទៅគាំទ្រខេត្តគោលដៅ និងសាលាគោលដៅមួយចំនួន លើការអនុវត្តការបង្រៀនគណិតវិទ្យាដំបូង និងអំណានដំបូង។ ក្នុងន័យនេះ ចាប់ពីពេលនេះតទៅ តួនាទី និងភារកិច្ច មួយទៀតរបស់សាលាគរុកោសល្យ និងវិក្រឹតការខេត្ត គឺការចុះទៅជួយគាំទ្រខាងផ្នែកអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ដោយផ្តោតលើការបង្រៀនអំណានដំបូង និងគណិតវិទ្យាដំបូង។ ក្រសួងក៏កំពុងពិនិត្យមើលលទ្ធភាព និងឱកាសក្នុងការអនុញ្ញាតឱ្យវិទ្យាស្ថានបើកវគ្គបណ្តុះបណ្ដាលគ្រូសម្រាប់សាលាឯកជន អាចជាទាំងវគ្គខ្លី និងវែង ដើម្បីអាចវិទ្យាស្ថានរកប្រាក់ចំណូលបន្ថែមនាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង បានរាយការណ៍ជូនកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការរៀបចំក្រុមការងារវាយតម្លៃស្តង់ដាសាលាគរុកោលស្យគំរូ និងបានបែងអ្នកទទួលខុសត្រូវតាមស្តង់ដានីមួយៗ ដែលត្រូវរៀបចំជាបញ្ជីត្រួតពិនិត្យ និងរបាយការណ៍ផងដែរ។ សម្រាប់ការបណ្តុះបណ្ដាល កន្លងមកខាងវិទ្យាស្ថានបានរៀបចំកិច្ចប្រជុំ ៣ទៅ ៤ដងរួចមកហើយក្នុងកម្រិតមហាវិទ្យល័យ និងកម្រិតវិទ្យាស្ថាន ដើម្បីផ្សព្វផ្សាយពីស្តង់ដាសាលាគរុកោសល្យគំរូនេះ ជាពិសេសបញ្ជ្រាបដល់គ្រូឧទ្ទេស និងគណៈគ្រប់គ្រងមហាវិទ្យាល័យឱ្យយល់ដឹងពីសូចនាករគោល និងសូចនាកររងនៅក្នុងស្តង់ដាសាលាគរុកោសល្យគំរូ។
ពាក់ព័ន្ធនឹងការត្រៀមរៀបចំផលិតវីដេអូគណិតវិទ្យាដំបូង កន្លងមកវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយបឋមសិក្សា២ធ្នូ និងបានអញ្ជើញគ្រូបង្រៀនឆ្នើមថ្នាក់ជាតិមកចែករំលែកបទពិសោធន៍ចំណេះដឹងជូនដល់គរុសិស្ស គរុនិស្សិត ហើយទន្ទឹមនឹងនេះ វិទ្យាស្ថានបានរៀបចំថ្នាក់ដឹកនាំនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងគណិតវិទ្យាដើម្បីចូលរួមក្នុងការផលិតសម្ភាឧបទេស ក៏ដូចជារៀបចំការផលិតមាតិកាឌីជីថលស្តីពីការបង្រៀនគណិតវិទ្យាថ្នាក់ដំបូងនេះផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ណែនាំឱ្យចាប់ផ្តើមការបណ្តុះបណ្តាលគ្រូឧទ្ទេស ដែលមានជំនាញទាំងផ្នែកបង្រៀនអំណានដំបូង គណិតដំបូង និងជាពិសេសគឺជាអ្នកឯកទេសផ្នែកផលិតសម្ភារឧបទេស និងបានថ្លែងអំណរគុណចំពោះការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបានស្តង់ដាសាលាគរុកោសល្យគំរូ របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងស្នើឱ្យបន្តយកចិត្តទុកដាក់សហការជាមួយសាលាបឋមសិក្សា ២ធ្នូ ដើម្បីឈានទៅបង្កើតសមទ្ធផលកាន់តែច្រើនទៀត ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង