ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលមានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាង ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និង អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលមានចុះបញ្ជីនៅអនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត ដែលដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីតំណាង គ.ជ.អ.ប, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕