ឯកឧត្តម ឈន សាណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែសីហា និងលើកទិសដៅការងារបន្ត របស់អគ្គនាយដ្ឋានពន្ធនាគារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត។
ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា “ពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណះឲ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្កាការពារទុកជាមុន”។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដឹកនាំជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីអនុវត្តដូចខាងក្រោម៖
-កងកម្លាំងទាំងអស់ត្រូវធ្វើការហ្វឹកហាត់ជាប្រចាំក្នុងការការពារសន្តិសុខសុវត្ថិភាពពន្ធនាគារ
-ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះជនជាប់ឃុំណាដែលមានជំងឺឈឺធ្ងន់ធ្ងរប្រសិនបើមានបញ្ហាអ្វីធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
-ការងាររដ្ឋបាល ឯកសារត្រូវធ្វើឲ្យលឿនទាន់ពេលវេលាកុំឱ្យមានការរាំងស្ទះនៅឯកសារណាមួយ
-ចំពោះមន្ត្រីដែលបានទៅសិក្សារៀនសូត្រអំពីការវិបស្សនារួចនោះ ត្រូវយកចំនេះវិជ្ជា និងជំនាញទាំងអស់ដែលបានរៀនយកមកធ្វើការអប់រំដល់ជនជាប់ឃុំ ៕