**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងបរិស្ថាន បាននិងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត» ដែលជាការអនុវត្តចេញពីបេះដូង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបាននិងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត» ដែលជាការអនុវត្តចេញពីបេះដូងរបស់សាធារណជន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ «ភាពស្អាត ភាពបៃតង និងចីរភាព» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

នៅក្នុងភាពស្អាតលើដី ឯកឧត្តមរដ្ឋមន្រ្តី ជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការសំអាតសំរាមប្លាស្ទិកនៅតាមដងផ្លូវនានា ដើម្បីផ្ទះស្អាត ជុំវិញផ្ទះស្អាត តាមដងផ្លូវស្អាត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្ត ឱ្យរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុង ស្រុកណា ដែលគ្មានសំរាមប្លាស្ទិកហើរតាមផ្លូវ ហើយជាពិសេសគឺប្តេជ្ញារួមសហការគ្នា សំអាតបរិស្ថាន សំរាមប្លាស្ទិក ឱ្យអស់ពីផ្លូវនៅក្នុងឆ្នាំ២០២៥។នៅក្នុងពេលខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំគិតគូរដាក់ចេញនូវយុទ្ធនាការញែកសំរាម ក្នុងនោះមានកម្មវិធីចែកធុងសំរាម តាមសាលារៀន វត្តអារាម មណ្ឌលសុខភាព ទីសាធារណៈ។ល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា យុទ្ធនាការជំហានបន្ទាប់ គឺសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចេះទុកដាក់សំរាមក្នុងធុងសំរាម និងចេះញែកសំរាមប្លាស្ទិក ជាពិសេសអនុវត្តវិធានការ៤R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ បដិសេធ និងកែច្នៃជារបស់ប្រើប្រាស់)។ លើសពីនេះ ក្រសួងបរិស្ថាននឹងពង្រឹងបន្ថែមលើគុណភាពបរិស្ថានប្រកបដោយប្រសិទ្ធ ជាពិសេស ហេដ្ឋារចនាសម្ប័ន្ធទីលានទុកដាក់សំរាម ប្រកបដោយគុណភាព៕

អត្ថបទដែលជាប់ទាក់ទង