**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តធ្វើសហប្រតិបត្តិការបន្តទៀត ជាមួយក្រសួងអប់រំ ដើម្បីអភិវឌ្ឍន៍អាហារូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Claire Conan, នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារ តាមសាលារៀនលើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ភាគីពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀននេះ ដែលសិក្ខាសាលាថ្នាក់តំបន់នេះ គឺជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី ដែលហៅថា “បណ្តាញមិត្តជួយមិត្តនៅក្នុងតំបន់អាស៊ី” ក្នុងគោលបំណងដើម្បីចែករំលែក ឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារ តាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ។ ការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នៅកម្ពុជា គឺជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការដកស្រង់បទពិសោធន៍ល្អៗ និងសិក្សាកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពីបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ ដើម្បីយកមកបំពេញបន្ថែម និងកែលម្អការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនេះ លោកស្រីនាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក បានសម្តែងសេចក្តីរីករាយ ដែលបានចូលជួបពិភាក្សាការងារ និងបានលើឡើងពីប្រធានបទសំខាន់ៗដែលត្រូវពិភាក្សានៃកិច្ចប្រជុំ ដែលក្នុងនោះរួមមាន៖ (១). ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (២). លើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិ និង (៣). ជំនួយបច្ចេកទេស និងឱកាសសម្រាប់ការផ្តល់មូលនិធិបន្ថែម។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រក្នុងប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសផ្នែកអាហារូបត្ថម្ភ ដែលឈានទៅដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
សម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវិធានការនៃការរៀបចំ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានរលូន ដូចជារៀបចំអ្នកឯកទេសលើផ្នែកជំនាញ ផលិតកម្មសង្គម ក៏ដូចជាការចុះពិនិត្យសាលារៀនពាក់ព័ន្ធ មានកម្មវិធីវប្បធម៌សម្រាប់ប្រទេស រៀបចំការអញ្ជើញប្រទេសគោលដៅ និងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ។ ក្រសួងក៏បានគាំទ្រទៅលើគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិដែលនេះសមស្របទៅគោលដៅរបស់ក្រសួងអប់រំ ក្នុងការកែលម្អអាហារូបត្ថម្ភរបស់សិស្ស។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តធ្វើសហប្រតិបត្តិការបន្តទៀត ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តអភិវឌ្ឍន៍អាហារូបត្ថម្ភនៅកម្ពុជា ដូចជាការជួយគាំទ្រទៅលើគម្រោងអាហារូបត្ថម្ភរបស់ក្រសួងដែលមានស្រាប់ តាមគំនិតផ្តួចផ្តើមរបស់លោកស្រីនាយិកា។

សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពី “ការផ្តល់អាហារតាមសាលារៀន” គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ខាងមុខនេះ និងមានអ្នកចូលរួមសរុបប្រមាណ ១៣០នាក់ មកពីប្រទេសចំនួន ១៣ រួមមានប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលាថ្នាក់តំបន់នេះ ក៏មានការជួយគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក និង KOICA ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង