**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

អឺរ៉ុប បន្ថែមការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងគ្រោងពង្រីកកិច្ចសហការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍

ភ្នំពេញ៖ សហភាពអឺរ៉ុបបានបន្ថែមការគាំទ្ររបស់ខ្លួនលើវិស័យទឹកស្អាតនៅកម្ពុជា និងគ្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍។ ការប្តេជ្ញាចិត្តគាំទ្រ និងសហការនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់ស្នងការអឺរ៉ុប Urpilainen មកកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូ ក្រោមក្របខ័ណ្ឌគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា និងការពង្រីកសេវាទឹកស្អាត។

ឯកឧត្តម Igor Driesmans បានលើកឡើងថា សហភាពអឺរ៉ុបបានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត ដើម្បីគាំទ្របន្ថែមដល់វិស័យនេះ។

កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការមេវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិបន្ថែម ដើម្បីគ្រប់គ្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័នដើម្បីអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានកាន់តែប្រសើរថែមទៀត ។
ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ គណៈប្រតិភូបានជម្រាបជូនពីបំណងសហការលើការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹសមត្ថភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចបំពេញតាមលក្ខខណ្ឌទីផ្សារនាំចេញ ដោយស្នើសហការជាមួយសហគ្រិនខ្មែរ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានស្នើឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារ ដើម្បីក្រសួង និងដៃគូ រួមទាំងសហគ្រិនខ្មែរ អាចពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្តល់ជំនួយចំគោលដៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីការសម្របសម្រួល និងកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម, និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់និរន្តរភាពប្រភពទឹក បង្កើនការតភ្ជាប់បណ្តាញទឹកស្អាតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យទឹកស្អាតទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតក្របខណ្ឌច្បាប់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។

ភាគីទាំងពីរបានបង្ហាញការជឿជាក់លើភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតប្រកបដោយនិរន្តរភាព និងការលើកកម្ពស់របៀបវារៈបៃតង និងនវានុវត្តន៍របស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង