**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ**មហាអំណាច​ពិភពលោក​រៃអង្គាស​ប្រាក់​បាន ១ពានពាន់លានដុល្លារ សម្រាប់ជួយ​ប្រទេស​លីបង់ បប៉ុនប៉ុន្តែបទឈប់បាញ់នៅមិនទាន់ច្បាស់**លោក Kanda អតីតមន្ត្រីការទូតហិរញ្ញវត្ថុកំពូលជប៉ុន នឹងក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការស្លាប់របស់ក្រុមបាតុករមូស្លីម ៨៥នាក់ កាលពី២០ឆ្នាំមុន**អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស**លទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ**នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់**លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ**ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)**ឧបនាយករដ្ឋមន្ត្រី ២រូប អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី**អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤

គម្រោងវិនិយោគ និងធុរកិច្ច ២៧ទៀត ដែលមានទុន ៣០៦លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ៩ ដើម្បីពិនិត្យលើគម្រោងវិនិយោគនិង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។

នៅក្នុងអង្គប្រជុំនាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤, បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs), សណ្ឋាគារ, និង ភោជនីយដ្ឋាន ។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ៦១ គម្រោង គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤, និង គម្រោងសរុបចំនួន ១១០ គម្រោង គិតត្រឹមថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស ។

ជាមួយនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និង ការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និង ការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

អត្ថបទដែលជាប់ទាក់ទង