**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បណ្ឌិត យង់ ពៅ៖ ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា “ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ”។នេះបើយោងតាមរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថាបើកសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» រៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ភាសាគឺប្រៀបបានដូចជាអុកស៊ីសែន ដែលមនុស្សយើងមិនអាចខ្វះបាននោះឡើយ ព្រោះការសិក្សាភាសាជាតិ គឺជាការស្វែងយល់បានកាន់តែស៊ីជម្រៅអំពីឫសគល់នៃវប្បធម៌ ឥរិយាបថ សិល្បៈ និងសង្គមខ្មែរ។

ឯកឧត្ដមបណ្ឌិតបន្ថែមទៀតថា ការប្រើប្រាស់ភាសាខុសឆ្គង ក៏អាចនាំមកនូវទំនាស់រវាងបុគ្គលនិងបុគ្គល និងអាចបង្កទៅជាជម្លោះរវាងជាតិសាសន៍និងជាតិសាសន៍ថែមទៀតផង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការជំរុញការសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយបន្ថែមទៀតដល់សាធារណជនទូទៅ។

ឯកឧត្ដមបណ្ឌិតបន្តទៀតថា នៅពេលដែលមនុស្សនៅក្នុងសង្គមមួយ អាចយល់ដឹងបានកាន់តែច្បាស់អំពីភាសាជាតិសាសន៍របស់ខ្លួនកាន់តែទូលំទូលាយ មានន័យថាពួកគេស្គាល់កាន់តែច្បាស់នូវវប្បធម៌ជាតិ ឥរិយាបថជាតិសាសន៍ និងគុណតម្លៃនៃការប្រើប្រាស់ភាសាជាតិឱ្យបានត្រឹមត្រូវ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអះអាងថា សម្រាប់ភាសាវិទ្យា នៅពេលដែលខ្មែរខ្លួនឯងមិនបានយល់ដឹងនិងស្គាល់ ឬភ្លេចនូវអ្វីដែលខ្លួនមាន នោះយើងនឹងអាចមានការយល់ច្រឡំថាភាសាខ្លះជារបស់បរទេសទៅវិញ។ ទោះជាយ៉ាងណា ដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់ភាសាជាតិឱ្យបានកាន់តែប្រសើរនោះ ឯកឧត្ដមបានសំណូមពរដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់វប្បធម៌ អក្សរសាស្ត្រជាតិទាំងឡាយ ងាកមកចូលរួមចំណែកតាមលទ្ធភាព នៅក្នុងការស្វែងយល់ អភិរក្ស និងអភិវឌ្ឍភាសាជាតិ ចៀសវាងស្រឡាញ់ អភិរក្សឬដុតរោលតាមគ្នា ប៉ុន្តមិនបានចូលរួមសូម្បីតែរៀន ឬបង្រៀន ឬក៏តែងនិពន្ធ និងផ្សព្វផ្សាយជាដើម។

ឯកឧត្ដមបានក្រើនរំឭកអង្គសិក្ខាសាលាទាំងមូលឱ្យចងចាំថា ដោយភាសាជាតិមួយអាចបន្តអត្ថិភាពយ៉ាងរស់រវើកបាន ត្រូវការប្រជាជាតិនោះរស់រវើក ដែលអាស្រ័យលើការចូលរួមពីសំណាក់អ្នកជំនាញពាក់ព័ន្ធ និងសាធារណជនទាំងអស់នៅក្នុងសង្គម មិនមែនស្ពឹកស្រពន់ រង់ចាំតែស្ដីបន្ទោសនោះទេ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពនៅក្នុងការកំណត់ឱ្យសាលាអន្តរជាតិទាំងអស់នៅកម្ពុជា ត្រូវតែបញ្ចូលកម្មវិធីសិក្សាជាភាសាខ្មែរជាចាំបាច់នៅក្នុងដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួន ព្រោះការសិក្សាភាសាជាតិ គឺជាការស្វែងយល់បានកាន់តែស៊ីជម្រៅអំពីឫសគល់នៃវប្បធម៌ ឥរិយាបថ សិល្បៈ និងសង្គមខ្មែរ។

ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា គេមិនអាចបន្ទោសយុវជនថាសរសេរភាសាខ្មែរមិនត្រឹមត្រូវ ឬមិនស្គាល់អំពីវប្បធម៌នោះទេ ប្រសិនបើអ្នកគិតគូរគោលនយោបាយមិនបានយកចិត្តទុកដាក់នៅក្នុងការបញ្ជ្រាបចំណេះដឹងភាសាវិទ្យានិងវប្បធម៌ជាតិទៅកាន់យុវជន ព្រោះមនុស្សចាស់គឺជាអ្នកត្រួសត្រាយ ជាអ្ន្កកបង្ហាញផ្លូវសម្រាប់យុវជនជំនាន់ក្រោយ។

ឯកឧត្ដមបណ្ឌិត ថ្លែងសង្កត់ធ្ងន់ថា ឪពុកម្ដាយទាំងអស់ គេពុំត្រូវមានមោទកភាពនឹងកូនចេះភាសាបរទេស ជាជាងការយល់ដឹងស៊ីជម្រៅអំពីភាសាជាតិរបស់ខ្លួននោះឡើយ ព្រោះនៅក្នុងករណីខ្លះ ដោយសារតែមិនបានស្វែងយល់អំពីភាសាជាតិ វប្បធម៌និងសិល្បៈខ្មែរបានច្បាស់លាស់ ទើបយុវជនខ្មែរមួយចំនួនបានយល់ច្រឡំថា ភាសា និងសិល្បៈវប្បធម៌មួយចំនួនមានប្រភពពីបរទេសទៅវិញ។ ទាំងអស់នេះ គឺជាបញ្ហាសំខាន់ ដែលក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ គួរតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចគឺ៖
១. ការអភិរក្ស និងអភិវឌ្ឍភាសាវិទ្យានិងអក្សរសាស្ត្រខ្មែរ ត្រូវដើរទន្ទឹមគ្នា ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរផង និងដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមជាតិផង
២. សាលាអន្តរជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ នៅក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួន
៣. ភាសាពិតជាមានសារៈសំខាន់ ព្រោះបានចារឹកអំពីឥរិយាបថជាតិសាសន៍និងវប្បធម៌ ក៏ដូចជាឫសគល់នៃជាតិសាសន៍នីមួយៗ
៤. ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមចំណែកនៅក្នុងការជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ
៥. រដ្ឋគួរតែបង្កើតឱ្យមានការប្រឡងអក្សរផ្ចង់ខ្មែរឡើងវិញ ដើម្បីលើកតម្កើងតម្លៃអក្សរសាស្ត្រជាតិ៕

អត្ថបទដែលជាប់ទាក់ទង