**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ បន្ដចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ។

ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា សំណង់ស្ទាក់ទឹកក្នុងខេត្ដប៉ៃលិន បានសាងសង់ឡើងដោយនាយកដ្ឋានវិស្វកម្ម ក្នុងគោលបំណងដើម្បីស្ទាក់ទឹកទុកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅក្នុងតំបន់។

បន្ទាប់មក ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកចំនួន ២កន្លែង ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី១)សំណង់ស្ទាក់ទឹកស្រែអន្ទាក់ និងទី២)សំណង់ស្ទាក់ទឹកកំពង់ចម្លងក្រោម។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិនឱ្យយកចិត្ដទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក និងការថែទាំសំណង់ស្ទាក់ទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព ព្រមទាំងឱ្យសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្នុងការផ្តល់ព័ត៌មានអំពីកម្ពស់ទឹកស្ទឹង ដើម្បីកាត់បន្ថយជាអតិបរមានៃគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។

នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបន្ដបេសកកម្មចុះពិនិត្យការងារវិស័យធនធានទឹក ស្ថិតក្នុងភូមិសាស្ដ្រខេត្ដឧត្ដរមានជ័យ រួមមាន៖ ទី១)ការដ្ឋានសាងសង់គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទិសទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ដែលបាននិងកំពុងសាងសង់ដើម្បីបង្វែរចរន្តទឹកកុំឱ្យហៀរ និងហូរចូលប្រឡាយមេស្ទឹងស្រែងជំហាន១ ដោយជីកស្តារស្ទឹងប្រវែង ៤៥០ម៉ែត្រ និងលើកជាទំនប់ការពារប្រវែង១២០ម៉ែត្រ ទី២)អាងស្តុកទឹកស្ទឹងស្រែងជំហាន២ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ និងទី៣)អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យនាយកដ្ឋានវិស្វកម្មលើកផែនការជីកស្តារនិងលើកជាទំនប់ប្រវែងប្រមាណ៥០០ម៉ែត្របន្ថែមទៀត ដើម្បីធានាការកាពារកុំឱ្យទឹកហៀរចេញពីស្ទឹងហូរចូលប្រឡាយមេ ៕

អត្ថបទដែលជាប់ទាក់ទង