**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរស្រុកកណ្ដាលស្ទឹង បង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បន្តថា បញ្ហាគ្រឿងញៀននៅតែបន្តកើតមានឡើងនៅក្នុងមូលដ្ឋាន ដូច្នេះគណៈបញ្ជាការឯកភាពស្រុក ត្រូវយកចិត្តទុកដាក់ និងមានវិធានការ បង្ក្រាប ទប់ស្កាត់ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ ដោយត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលផងដែរ។ ជាមួយគ្នានេះ មន្ត្រីរាជការ កងកម្លាំង មិនត្រូវឱ្យមានពាក់ព័ន្ធជាមួយគ្រឿងញៀនឱ្យសោះ ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនអាចប្រឈមនឹងច្បាប់ ឬឈានដល់ការបណ្ដេញចេញពីក្របខ័ណ្ឌជាដើម។ បន្ថែមពីនេះ បញ្ហាល្បែងស៊ីសងត្រូវលុបបំបាត់កុំឱ្យមាននៅក្នុងមូលដ្ឋាន ព្រោះថាបញ្ហាល្បែងស៊ីសងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃនេះ បានឆក់យកជីវិតប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ដែលតម្រូវឱ្យយើងគ្រប់គ្នាត្រូវតែផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល។ ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាត់បង់ជីវិត ហើយអ្នកបង្កគ្រោះថ្នាក់រត់គេចមិនទទួលខុសត្រូវ ស្នើដល់កងកម្លាំងត្រូវធ្វើការស្រាវជ្រាវយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ បញ្ហាក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ដើម្បីលុបបំបាត់បញ្ហាអនាធិបតេយ្យពីទង្វើក្មេងទំនើង ដើម្បីឱ្យសហគមន៍មានភាពសុខសាន្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារទូទាំងស្រុក ដែលខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានស្នើដល់ មន្រ្តីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវបំរើសេវាសាធារណៈ និងសេវារដ្ឋបាល ឱ្យបានល្អ បានឆាប់ និងមានភាពងាយស្រួល ស្របតាមគោលការ និងនីតិវិធីច្បាប់ មិនត្រូវមានឥរិយាបថឱ្យប្រជាពលរដ្ឋខ្លាចយើងទេ ត្រូវចាំថា «មន្រ្តីរាជការ គឺជាខ្ញុំ បម្រើរបស់ប្រជាជន» ដូចនេះត្រូវតែខិតខំបំរើសេវាសាធារណៈឱ្យបានល្អប្រសើរ ជាមួយឥរិយាបថទន់ភ្លន់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។

ឯកឧត្តម បន្ដថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដី ដូចក្រុមទុច្ចរិតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង