**កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ និងសន្តិភាព – Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤**ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព**ឯកឧត្តម សរ សុពុត្រា ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំត្រួតពិនិត្យសភាពការណ៍សន្តិសុខ និងវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត**ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប**រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ ការដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ៦ថ្ងៃ**រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដើម្បីធានាឱ្យប្រជាកសិករ ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះធាតុបាស្រី**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ**រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន**ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ មូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ជ្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយសារកំណែទម្រង់**សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន**ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ**គម្រោងចំនួន៣០បន្ថែម ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦**ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ**ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

មន្ត្រីក្រសួងកសិកម្ម ចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅខេត្តសៀមរាប

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះតាមដាន និងធ្វើការវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មលើផ្ទៃដីចំនួន១ ៧៤១ហិតា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ស្ថិតនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។

ឯកឧត្តមបញ្ជាក់ថា ក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មទាំងអស់ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោយប្រើគ្រប់មធ្យោបាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។

ឯកឧត្តមបានណែនាំ និងផ្តល់ជាអនុសាសន៍មួយចំនួនដល់អជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ត្រូវធ្វើការសហការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសការគិតគូរនៅពេលខាងមុខនេះ ដោយត្រូវកែប្រែការដាំដុះដំណាំស្រូវ ទៅជាការដាំដុះពិពិធកម្មដំណាំ ឬបន្លែជាដើម ដែលមានតម្រូវការទឹកតិចជាងដំណាំស្រូវ។

ឯកឧត្តមបន្ថែមថា ចំពោះការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប មានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួន តែក្នុងបរិមាណតិចតួច មិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ដំណាំនៅឡើយ។

បើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នោះដំណាំស្រូវអាចស្តារឡើងវិញបានមួយចំនួនធំ ព្រោះស្ថិតក្នុងវគ្គលូតលាស់ និងស្រូវដែលស្ថិតក្នុងតំណាក់កាលកកើតកួរត្រូវទទួលរងការខូចខាត។ ក្រោយទទួលបានទឹកភ្លៀងបានមួយចំនួន ស្រូវបានចាប់ផ្តើមដុះលូតលាស់ និងប្រែពណ៌ពីក្រហមក្រៀមស្វិត មកបៃតងជាបណ្តើរៗ ដែលជាសញ្ញាបញ្ចាក់ថា ស្រូវអាចដុះឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ទិន្នផលនឹងត្រូវថយចុះ តិចឬច្រើនដោយចៀសពុំរួច៕

អត្ថបទដែលជាប់ទាក់ទង