**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត

ឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជា មានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់៥០០,០០០ដុល្លារ។
ជំនួយនេះត្រូវបានប្រគល់ដោយ ឯកឧត្ដមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នៅឯពិធីមួយរៀបចំឡើងនៅឯព្រលានយន្តហោះយោធា រាជធានីភ្នំពេញ។

ជំនួយយោធាដល់កម្ពុជា រួមមាន៖ ១៖ អាវុធវែង SS2-V5 A1 Rifie ចំនួន១៥០ដើម, ២៖ អាវុធខ្លី G2 Elite Pistol ចំនួន២០ដើម, ៣៖ គ្រាប់ទំហំ 5,56x45mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់ M16), ៤៖ គ្រាប់ទំហំ 9x19mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់អាវុធខ្លី)។

ឯកឧត្ដម Santo បានលើកឡើងបន្ថែមថា «ខ្ញុំពិតជាមានសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនងដ៏រឹងមាំបែបនេះ បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់យ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើងក្នុងវិស័យនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានកិត្តិយសដែលបានធ្វើរឿងនេះចំ ពេលដែលយើងកំពុងប្រារព្ធខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរបស់យើង»។
«ព្រឹត្តិការណ៍នៅថ្ងៃនេះបានបង្ហាញពីទំនាក់ទំនងយូរអង្វែងរវាងយោធារវាង ឥណ្ឌូណេស៊ី និងកម្ពុជា»។

ឯកឧត្ដម Santo ក៏បានសម្តែងក្តីសង្ឃឹមដែរថាការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខទ្វេភាគីនឹងរួមចំណែកជាវិជ្ជមានមិនត្រឹមតែ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីតំបន់ទាំងមូលផងដែរ។

ឯកឧត្ដមបានបន្តទៀតថា «នៅក្នុងបរិយាកាសសន្តិសុខសកល ដែលមិនអាចព្យាករ រឹតតែខ្លាំងឡើង វាគឺជារឿងដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងសមាជិកអាស៊ាន ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក»។

ជំនួយដែលផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ត្រូវបានផលិតដោយក្រុមហ៊ុនផលិតបរិក្ខារ យោធារបស់ឥណ្ឌូណេស៊ី មានឈ្មោះ PT. PINDAD។ វាបង្ហាញពីសក្ដានុពលឧស្សាហកម្ម យោធារបស់ឥណ្ឌូនេស៊ី និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី-កម្ពុជា ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលត្រូវបានឃើញថា បានកសាងសមត្ថភាពជាច្រើន និងការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី និងកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងត្រូវបានពង្រឹងបន្ថែមក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឥណ្ឌូណេស៊ីបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៣៩០០នាក់ ចូលរួមក្នុងបេសកកម្មអ៊ុនតាក់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ទំនាក់ទំនងរវាងកងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៊ី និងសហគមន៍មូលដ្ឋាន បានធ្វើឱ្យ ទំនាក់ទំនងនៃប្រទេសទាំង២ មានភាពរឹងមាំឡើងវិញ ក្រោយភាពចលាចលជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមត្រជាក់។

យោធាឥណ្ឌូណេស៊ីតែងតែផ្តល់ការហ្វឹកហ្វឺនដល់អង្គភាពផ្សេងៗនៃកងយោធពលខេមរភូមិន្ទ រួមទាំងកងបញ្ជាការពិសេស (កងពលតូចលេខ៩១១) និងទីបញ្ជាការកងអង្គរក្ស។ កិច្ចសហប្រតិបត្តិការបែបនេះក៏ត្រូវបានគូសបញ្ជាក់ផងដែរ ដោយការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា តាងនាមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងខ្លួន ឯកឧត្តម សូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពឥណ្ឌូណេស៊ី ដែលបានផ្តល់ជំនួយយោធាឥតសំណង មានដូចជាអាវុធវែង-ខ្លី និងគ្រាប់ធុន ស្រាល ដល់បញ្ហាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឆ្លើយតបតាមតម្រូវការ ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព គុណភាពកងទ័ព ក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ បានជូនពរឲ្យកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេស ប្រជាជន និងកងទ័ពយើងទាំងពីរ បានស្ថិតស្ថេររឹងមាំជានិច្ចនិរន្តរ៍ និងសូមជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងគណៈប្រតិភូ សូមមាន សុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង