កម្ពុជា-ចិន ផ្លាស់ប្តូរគោលជំហរដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ ឯកឧត្តម លី ស៊ី សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានទទួលពិភាក្សាការងារជួបជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរបស់កម្ពុជា នៅទីក្រុងប៉េកាំង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនោះភាគីទាំងពីរផ្លាស់ប្តូរគោលជំហរដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
គួរឲ្យដឹងផងដែរថា ឯកឧត្តម លី ស៊ី ជាឥស្សរជនដឹកនាំកំពូលម្នាក់របស់ចិន ក្នុងចំណោមថ្នាក់ដឹកនាំប្រទេសខ្ពស់បំផុត៧រូប ៕