**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖ក្នុងនាមជាប្រទេសធំទាំងពីរ ចិននិងសហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយគួរតែក្លាយជាប្រភពលំនឹងនៃការគាំពារសន្តិភាពពិភពលោកនិងជាម៉ាស៊ីនជំរុញនៃការអភិវឌ្ឍរួម

នៅថ្ងៃទី ២៩ ខែសីហា លោក X i Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៅទីក្រុងប៉េកាំង ។ លោកប្រធានរដ្ឋចិន X i Jinping បានសង្កត់ធ្ងន់ថា នៅពេលប្រទេសចិននិងសហរដ្ឋអាមេរិកដែលជាប្រទេសធំទាំងពីរធ្វើការប្រាស្រ័យទាក់ទងគ្នា ភារកិច្ចចម្បង គឺត្រូវបង្កើតការយល់ដឹងជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ជាបឋមគឺត្រូវឆ្លើយឱ្យបានល្អនូវបញ្ហាដ៏សំខាន់បំផុតដែលថា តើចិននិងអាមេរិកជាគូប្រជែងឬមួយក៏ជាដៃគូ ? រពឹងថា ភាគីអាមេរិកអាចដើរស្របទិសដៅជាមួយភាគីចិនដើម្បីស្វែងរកវិធីសាស្រ្តដ៏ត្រឹមត្រូវសម្រាប់ឱ្យប្រទេសទាំងពីរ ចិននិងអាមេរិកដែលមានអរិយធម៌ ប្រព័ន្ធរបបនិងផ្លូវអភិវឌ្ឍន៍ខុសៗគ្នារួមរស់ដោយសន្តិសហវិជ្ជមាននិងទទួលបានការអភិវឌ្ឍរួមនៅលើភពផែនដីនេះ ។ លោក Jake Sullivan បានរំលឹកឡើងវិញនូវពាក្យសន្យារបស់អាមេរិកស្តីពី”បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយ” ហើយរំពឹងទុកអាចបន្តរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយប្រទេសចិនដើម្បីស្វែងរកវិធីសាស្ត្រសម្រាប់ឱ្យប្រទេសទាំងពីរ អាមេរិកនិងចិនរួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងចិនទទួលបានការអភិវឌ្ឍជានិរន្តរភាព ។
ដំណើរទស្សនកិច្ចរបស់លោក Jake Sullivan នៅប្រទេសចិនលើកនេះ គឺដើម្បីធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីជាមួយប្រទេសចិន ។ នេះគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ឱ្យភាគីទាំងពីរអនុវត្តគំនិតឯកភាពរួមដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ។ យោងតាមការរាយការណ៍នៃរដ្ឋាភិបាលចិនឱ្យដឹងថា ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាប្រកបដោយភាពស្មោះត្រង់ ភាពជាក់ស្តែងនិងមានលក្ខណៈស្ថាបនា ហើយក៏បានពិភាក្សាអំពីការធ្វើអន្តរកម្មជុំថ្មីរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ ។ សំដៅចំពោះការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងចិននិងអាមេរិកលើកនេះ សេតវិមានអាមេរិកក៏បានធ្វើការវាយតម្លៃជាវិជ្ជមានបង្គួរដែរ ។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញថា ភាគីទាំងពីរសុទ្ធតែមានឆន្ទៈក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នានិងរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានស្ថិរភាពនិងមិនបាត់បង់ការគ្រប់គ្រង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាជាកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិកឬមួយក៏កិច្ចជំនួបទល់មុខគ្នារវាងភាគីទាំងពីរក៏ដោយ ក៏ចិនបានបញ្ចេញព័ត៌មានសំខាន់ទៅកាន់ពិភពលោកជាប់រហូត ពោលគឺ ភពផែនដីនេះអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិកគឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ភាគីចិនរំពឹងទុកអាចអភិវឌ្ឍឱ្យបានល្អនូវទំនាក់ទំនងរវាងចិននិងអាមេរិក ។ ទាក់ទិននឹងចំណុចនេះ លោកប្រធានរដ្ឋចិន X i Jinping បានលើកឡើងថា ការរួមរស់ជាមួយគ្នារវាងចិននិងអាមេរិកក្នុងយុគសម័យថ្មីគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបី ពោលគឺ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបានអំពាវនាវឱ្យភាគីទាំងពីររួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពូនជ្រំ”សសរស្តម្ភទាំង៥”នៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ អាចឃើញថា ជុំវិញបញ្ហាថា តើចិននិងអាមេរិកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីសែ្វរកវិធីសាស្រ្តរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ ប្រទេសចិនមិនត្រឹមតែមានបំណងវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងក៏មាន”ផែនទីបង្ហាញផ្លូវ”អំពីប្រតិបត្តិការផងដែរ ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Jake Sullivan បានរំលឹកឡើងវិញពីគំនិតផ្តួចផ្តើមរបស់អាមេរិកស្តីពី”បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយ” ហើយបានឯកភាពគ្នាថា ត្រូវប្រកាន់អាកប្បកិរិយាដ៏យុត្តិធម៌ជាមួយគូភាគី សហរដ្ឋអាមេរិកនិងចិននឹងរួមរស់ដោយសន្តិសហវិជ្ជមានជាយូរអង្វែងនៅលើភពផែនដីនេះ ។ អាកប្បកិរិយាទាំងនេះគឺ ពោរពេញទៅដោយភាពសកម្មកម្រិតខ្ពស់ ។ ប៉ុន្តែ បញ្ហាគន្លឹះគឺ ភាគីអាមេរិកត្រូវអនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យាទាំងនេះ ហើយត្រូវកម្ចាត់”ជំងឺរ៉ាំរ៉ៃ”របស់ខ្លួនដែលនៃនិយាយផ្សេងធ្វើផ្សឹង ។
ការព្រួយបារម្ភបែបនេះ គឺបានមកពីការពិតជាក់ស្តែង ពោលគឺ ចាប់តាំងពីកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូមក មួយផ្នែក ភាគីអាមេរិកបានស្វែងរកការបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ប៉ុន្តែមួយផ្នែកទៀត ភាគីអាមេរិកនៅតែរិះរកមធ្យោបាយដើម្បីគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនដដែល រហូតដល់បានដាក់កម្លាំងសម្ពាធកាន់តែខ្លាំងថែមមួយកម្រិតទៀត ។ ប្រសិនបើភាគីអាមេរិកមិនផ្លាស់ប្តូរយុទ្ធសាស្ត្រដែលគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទេ នោះ ទំនាក់ទំនងរវាងចិននិងអាមេរិកក៏មិនមានភាពល្អប្រសើរឡើងដ៏ពិតប្រាកដឡើយ ។
ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក តើចិននិងអាមេរិកគួររួមរស់ជាមួយគ្នាតាមរបៀបណា វាមិនត្រឹមតែបានពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតនិន្នាការវិវឌ្ឍរបស់ពិភពលោកក្នុងមួយកម្រិតធំផងដែរ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា ក្នុងនាមជាប្រទេសធំទាំងពីរ ចិននិងសហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយគួរតែក្លាយជាប្រភពលំនឹងនៃការគាំពារសន្តិភាពពិភពលោកនិងជាម៉ាស៊ីនជំរុញនៃការអភិវឌ្ឍរួម ៕

អត្ថបទដែលជាប់ទាក់ទង