អភិបាលខេត្តកំពង់ធំ ប្តេជ្ញាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង
ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី៣០ ខែ សីហា ឆ្នាំ ២ ០ ២ ៤ នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្ត្រី ប្រធាន ក្រុម ការងារ ពិសេស តាមដាន ការ អនុវត្ត គោលការណ៍ របស់ នាយករដ្ឋមន្ត្រី បាន អញ្ជើញ ជា អធិបតី ក្នុង កិច្ចប្រជុំ ពាក់ព័ន្ធ កិច្ចការ ងារ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម នៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ឱ្យ មាន ប្រសិទ្ធ ភាព ខ្ពស់ ជាមួយ លោក នួន ផា រ័ត្ន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្ដម នួន ផា រ័ត្ន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ បានប្តេជ្ញាលុបបំបាត់ ល្បែងស៊ីសង ខុសច្បាប់ និង ក្មេង ទំនើង ធានាឱ្យបាននូវសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋ ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានដាក់ចេញឱ្យអនុវត្ត។
កិច្ចប្រជុំ នេះ មានក្នុង គោលដៅ ដើម្បី ធានា ឱ្យ ការ អនុវត្ត បទបញ្ជា របស់ សម្តេច ធិ ប តី នាយករដ្ឋមន្ត្រី លើ កិច្ចការ ងារ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម នៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ឱ្យ មាន ប្រសិទ្ធ ភាព ខ្ពស់ ដែល ការងារ ទាំងនោះ រួម មាន ៖ ការ បង្ក្រាប និង ទប់ ស្កាត់ ល្បែងស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ , ការ ទប់ ស្កាត់ ក្មេង ទំនើង , ការ ពង្រឹង សុវត្ថិភាព ចរាចរណ៍ និង ការធានា បាន សន្តិសុខ សុវត្ថិភាព ជូន ដល់ បងប្អូន ប្រជាពលរដ្ឋ ៕