**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រី ឈាង រ៉ា ស្នើឱ្យបង្កើនសកម្មភាពចូលរួមកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនសកម្មភាពអនុវត្តកិច្ចអន្តរាគមន៍ពហុវិស័យ ក្នុងការកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឹមិនឆ្លង នៅប្រទេសកម្ពុជា ២០២៣ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៉ីម៉ាវ៉ារី។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានឲ្យដឹងថា ជំងឺមិនឆ្លងនៅកម្ពុជាបច្ចុប្បន្នកំពុងមាននិន្នកាកើនឡើង ដែលជាបញ្ហាសុខភាពសាធារណៈមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងក្នុងការកើនឡើងនេះ។ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងសំខាន់ៗ (ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ) បាននិងកំពុងកើនឡើង ដែលសម្លាប់ប្រជាជនកម្ពុជាជិត៦០០០០នាក់ ជារៀងរាល់ឆ្នាំ។ ម្នាក់ក្នុងចំណោម៤នាក់ស្លាប់ ភាគច្រើនកើតឡើងមុនអាយុ៧០ឆ្នាំដោយសារតែជំងឺមិនឆ្លង។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បងមួយដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនសកម្មភាពអនុវត្តកិច្ចអន្តរាគមន៍ពហុវិស័យ ក្នុងការកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានអំពាវនាវដៃគូអភិវឌ្ឍ ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន សូមយកចិត្តទុកដាក់បង្កើនសកម្មភាព ឃោសនាអប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងដែលមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ដោយកាត់បន្ថយការពិសាបារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងការប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច និងបង្កើនសកម្មភាពរាងកាយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើសកម្មភាពរួមគ្នា ក្នុងការចូលរួមអនុវត្តសកម្មភាពផ្សព្វផ្សាយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីអភិវឌ្ឍធនធានមនុស្សលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។ យើងមានសកម្មភាពជាច្រើនដែលត្រូវរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោក ដោយធ្វើកិច្ចការឃោសនាអប់រំអំពីការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ កាត់បន្ថយផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ជាមួយគ្នានេះដែរ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រក្នុងរយៈពេលវែងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏នឹងពិចារណាក្នុងការរៀបចំផែនការ ដើម្បីស្នើសុំក្នុងការដំឡើងពន្ធទៅលើភេសជ្ជៈផ្អែម គ្រឿងស្រវឹង និងផលិតផលថ្នាំជក់ជាដើម។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

១-នាយកដ្ឋានការពារសុខភាព មជ្ឈមណ្ឌលលើកកម្ពស់សុខភាព និងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាលដែលទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងត្រូវខិតខំធ្វើសកម្មភាពឱ្យកាន់តែមោះមុតថែមទៀត នៅក្នុងការផ្សព្វផ្សាយអប់រំសុខភាព អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លងទៅដល់សហគមន៍ឱ្យបានផុសផុលជាប់ជាប្រចាំ។

២-អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាមន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាពត្រូវខិតខំយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំសុខភាពក៏ដូចជាខិតខំធ្វើការស្រាវជ្រាវរកឱ្យឃើញពីដំបូងនូវជំងឺមិនឆ្លងដែលមានដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក ដើម្បីកាត់បន្ថយកត្តាហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់អ្នកជំងឺ។

៣-ស្នើសូមការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសបណ្ដាញផ្សព្វផ្សាយជាតិ អន្តរជាតិ បង្កើនការផ្សព្វផ្សាយនៅសារឃោសនាអប់រំសុខភាពឱ្យបានទូលំទូលាយថែមទៀត និងស្នើសូមការកាត់បន្ថយ នឹងឈានទៅរកការលុបបំបាត់នៃការផ្សព្វផ្សាយទៅលើផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ដែលការផ្សព្វផ្សាយនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាពអ្នកប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង