ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ តាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែង នារសៀលនេះ
ភ្នំពេញ៖ ការតាក់តែងប្រធានវិញ្ញាសា ត្រូវបានបញ្ចប់ចន្លោះម៉ោង ៩៖០០នាទីព្រឹក ដើម្បីដំណើរការនីតិវិធីបន្តសម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២៖០០នាទី។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយស និងឱ្យតម្លៃលើការប្រឡងប្រជែង។
ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងការជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡង។
កិច្ចតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងពេលរសៀលនេះ រួមមាន៖ ១.វិញ្ញាសាសាជំនាញ ២.វិញ្ញាសាភាសាអង់គ្លេស និង ៣.វិញ្ញាសាវប្បធម៌ទូទៅ។ រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព មានតម្លាភាព ដោយសាស្ថាចារ្យ មកពីសាកលវិទ្យាល័យនានា ជាអ្នកតាក់តែងវិញ្ញាសា និងស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ៕