**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រចំនួន ៤៩២គ្រួសារ ក្នុងស្រុកកំពង់សីលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រចំនួន ៤៩២គ្រួសារ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកឧកញ៉ា អាជ្ញាធរដែនដី មន្ត្រីសាខា អនុសាខា អ្នកស្មគ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសក្នុងក្របខ័ណខេត្តព្រះសីហនុ សម្តេចបានណែនាំឱ្យសាខាយកចិត្តទុកដាក់អំពីសុខទុក និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមប្រធានស្តីទីគណៈកម្មាធិការសាខា បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៩ កំពង់ផែក្រុងព្រះសីហនុ អភិវឌ្ឍមានជំរៅទឹក ១៧,៥០ម៉ែត្រ នាវាដែលមានទំងន់ផ្ទុក ១៦ម៉ឺនតោនចូលចតបាន ហើយនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ហើយអាចផ្ទេរទំនិញមួយចំនួនតាមនាវាឆ្លងកាត់ព្រែកជីកហ្វូណនតេជោទៅកាន់រាជធានី ខេត្តនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឺកកាន់តែមានភាពងាយស្រួល។

ឯកឧត្តមប្រធានស្តីទីគណៈកម្មាធិការសាខា បានបន្តទៀតថា តំបន់អភិវឌ្ឍត្រីកោណ CLV (DTA) នៃខេត្តជាប់ព្រំដែនភូមិភាគឥសាន្តមានខេត្តចំនួន៤ ក្នុងនោះខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ដែលជាព្រំដែនកម្ពុជា ឡាវ និងវៀតណាម ដើម្បីតភ្ជាប់គ្នាក្នុងការដឹកជញ្ជូនសម្រួលចរាចរណ៍ទំនិញចេញចូល គម្រោងអភិវឌ្ឍត្រីកោណ CLV (DTA) ក៏មានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា ផ្លូវ មណ្ឌលសុខភាព សាលារៀន ទឹក ភ្លើងជាដើម ទន្ទឹមនោះ ក៏មានធនាគារអភិវឌ្ឍអាស៊ី ក៏បានចូលរួមឧបត្ថម្ភគម្រោង CLV (DTA)។ គម្រោងអភិវឌ្ឍត្រីកោណ ត្រូវបានប្រជាពលរដ្ឋគាំទ្រ ព្រមទាំងបានបរិច្ចាកថវិកាចូលរួមមូលនិធិ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែននេះផងដែរ ហើយរាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនអាចទៅលេងកម្សាន្តតំបន់អភិវឌ្ឍត្រីកោណ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ រាល់បន្ទុកចំណាយជារបស់រាជរដ្ឋា ភិបាល។ ទន្ទឹមនោះ សម្តេចធិបតី បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយ ដោយផ្តោតសំខាន់ទៅលើវិស័យចំនួន៥ ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលទាមទារឱ្យប្រជាពលរដ្ឋរបស់យើងមានចំណេះជំនាញច្បាស់លាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកាន់តែមានការរីកចម្រើន ដូច្នេះវិស័យអប់រំ ក៏ជាកត្តាសំខាន់ផងដែរ សូមពុកម៉ែ ពូមីង ត្រូវខិតខំបញ្ជូនកូនចៅ ទៅសាលារៀនឱ្យបានគ្រប់គ្នា។

ឯកឧត្តមប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំព៌ារសង្គម និងប្រាក់សោធន៍និវត្តសម្រាប់និយោជិត កម្មករ កម្មការរីនីនៅទូទាំងប្រទេស ពិសេសគោលនយោបាយគាំពារ៌សង្គមចំពោះស្ត្រីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ រហូតកុមារមានអាយុពីរឆ្នាំ ដោយមិនបង់ថ្លែ នៅពេលទៅជួបក្រុមគ្រូពេទ្យម្តងទទួលបានថវិកា ៤ម៉ឺនរៀល រហូតដល់កុមារអាយុពីរឆ្នាំ ទទួលបានថវិកា ១.៥៦០.០០០ម៉ឺនរៀល នេះជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការជួយសម្រួលទុកលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រ ស្រុកកំពង់សិលា ចំនួន ៤៩២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១កញ្ចប់ (សារុង១ ក្រមា១ ភួយ១ មុង១) កន្ទេល១ និងថវិកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង