ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៥ ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗរួមមានដូចខាងក្រោម៖
១.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤។
២.ពិនិត្យរបាយការណ៍ តាមវិស័យនៅចន្លោះសម័យប្រជុំលើកទី១ នីតិកាលទី៥។
៣.បូកសរុបលទ្ធផលចុះបេសកកម្មខេត្តបាត់ដំបងថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៤។
៤.បូកសរុបចំណូល-ចំណាយថវិកាប្រចាំខែសីហា ឆ្នាំ២០២៤។
៥.បញ្ហាផ្សេងៗ (ការចូលរួមមតិរបស់សមាជិកគណៈកម្មការ)។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ៕