ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ដើម្បីបន្តយកចិត្តទុកដាក់លើការងារថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពិសេសរំលឹកអំពីការងារដឹកនាំបញ្ជាកងកម្លាំងរបស់មេបញ្ជានៅតាមអង្គភាពឲ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ក្នុងពេលប្រតិបត្តិការ បង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសសគ្រប់ប្រភេទ ៕