**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលជួបជាមួយក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មការធិការកណ្ដាល ស.ស.យ.ក ព្រមទាំងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនៃកម្ពុជាទាំង២២ ស្ថាប័នផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការងារសម្រេចបានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ដែលកន្លងមកបានចូលរួមយ៉ាងសកម្មភាពក្នុងកិច្ចការសង្គមស្របតាមចក្ខុវិស័យ និងផែនការឆ្ពោះទៅមុខរបស់ ស.ស.យ.ក. រួមមាន ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក តាមសាកលវិទ្យាល័យ ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីផ្ដល់ជាឱកាសដល់យុវជនបានប្រមូលផ្ដុំគ្នាចូលរួមលើកស្ទួយ និងថែរក្សាដល់វិស័យអប់រំ វប្បធម៌ សង្គម សិល្បៈ ចេះស្រលាញ់ជាតិ និងគាំទ្រសកម្មភាពល្អៗជាដើម។ ទន្ទឹមនេះឯកឧត្តមក៏បានលើកយកនូវបញ្ហាប្រឈម និងសំណូមពរនានា ជូនអង្គប្រជុំ ដើម្បីស្នើសុំមតិដឹកនាំបន្ថែមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងសមាជិកនៃអង្គប្រជុំផងដែរ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជារួចមក ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វេទិកាជួបជុំគ្នានៅថ្ងៃនេះគឺជាឱកាសនៃការស្វែងយល់ពីគ្នាទៅវិញទៅមកផ្លាស់ប្ដូរមតិយោបល់នៃការអនុវត្តការងារនៃការយុវជននៅក្នុងក្របខណ្ឌស.ស.យ.ក.កន្លងមកដែលយើងបានធ្វើនៅតាមស្ថាប័ននីមួយៗ។ ឯកឧត្តមបានបន្តថា ការជួបជុំនេះក៏ជាការស្ដាប់នូវឱកាស និងបញ្ហាប្រឈមនានាដែលកំពុងកើតឡើង ជាពិសេសភាពប្រទាក់ក្រឡាគ្នានៃយន្តការបស់ស.ស.យ.ក.ជាមួយនឹងយន្តការរបស់គ្រឹះស្ថានឧត្តមសិក្សាអាចជួយបំពេញគ្នាទៅវិញទៅមកដើម្បីជំរុញប្រសិទ្ធភាពនៃការងារលើកស្ទួយសមត្ថភាពយុវជន។

ជាមួយគ្នានេះ ឯកឧត្តមបានយកឱកាសនេះ ពន្យល់ពី( UYFC 2.0) ដល់អង្គប្រជុំដែលនេះគឺជាវិធីសាស្ត្រថ្មីស្របតាមយុទ្ធសាស្ត្រចាស់ គឺយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ធ្វើយ៉ាងណាផ្ដល់លទ្ធភាពឱ្យយុវជនចូលរួមជាមួយនឹងបុព្វហេតុ បុព្វហេតុ ស.ស.យ.ក.កាន់តែមានអត្ថន័យ ជាពិសេសជំរុញឱ្យយុវជនកាន់តែយល់ច្បាស់ពីបុព្វហេតុរបស់ ស.ស.យ.ក. តាមរយៈកម្មវិធីដែលពួកគាត់ចូលរួម។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ជំនួបជាមួយក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នឹងបន្តរៀបចំឡើងជាបន្តបន្ទាប់ទៀតនៅថ្ងៃមុខ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់អង្គភាពនីមួយៗ ដែលចាំបាច់ត្រូវរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក តាមរយៈការចែករំលែកនូវបទពិសោធន៍តាមស្ថាប័ន ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការពង្រឹងរចនាសម្ព័ន្ធរបស់ ស.ស.យ.ក កាន់តែមានភាពមាំ និងក្លាយទៅជាស្ថាប័នគំរូមួយដែលយុវជនជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង