នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំ ការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង លំហូរឯកសារអេឡិចត្រូនិក DMS
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងែច័ន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិក DMS ។
ដែលមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញឱ្យមានប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិក (DMS) និងបានដាក់ចេញនូវផែនការសកម្មភាពចំនួន ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលា៕