**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

អភិបាលខេត្តស្ទឹងត្រែង ណែនាំឱ្យបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ តាមបណ្តាគោលដៅបានដាក់ចេញ ដើម្បីធានារក្សាបានសុខសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត ។

ក្នុងឱកាសនោះឯកឧត្តម សរ សុពុត្រា បានថ្លែងកោតសរសើរចំពោះមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ដែលបានចូលរួមសហការគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របពេលរយៈពេលប៉ុន្មានថ្ងៃនេះ មានសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីបំភ័ន្តដល់មិតិសាធារណជន ក៏ដូចជាបំផុសចលនាធ្វើបាតុកម្មប្រឆាំងនិងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់របស់កម្ពុជា ពីក្រុមពួកឧទ្ទាមក្រៅច្បាប់។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្កើនការភ្ជាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា។

ជាមួយគ្នានេះ បានជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ សង្កាត់ ដោយប្រើប្រាស់គ្រប់វិធានការ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅដែលបានដាក់ចេញដើម្បីធានារក្សាបាននូវសុខសន្តិភាព។

ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារ ទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលចំពោះ ការប្រើប្រាស់អាវុធ គ្រឿងផ្ទះ កាំភ្លើងកែច្នៃ ដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាច ដល់ប្រជាជន។

នាឱកាសដដែល ឯកឧត្តមអភិបាលខេត្ត បានទទូច ឱ្យមន្ទីរអង្គភាពជុំវិញខេត្តត្រូវចាត់វិធានការកែលំអមន្ទីរអង្គភាពរបស់ខ្លួន មានសោភ័ណ្ឌភាព និងអនាម័យស្អាត ដែលជាបេះដូងនៃការទាក់ទាញភ្ញៀវទេសចរចូលមកខេត្តស្ទឹងត្រែងទស្សនាកំសាន៕

អត្ថបទដែលជាប់ទាក់ទង