អាជ្ញាធរជាតិអប្សរា ប្រាប់ ដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមមាន ការ ប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជូន ដំណឹង ដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមាន ការ ប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាស នៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់ មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជាំ ផ្គរ រន្ទះ លាយឡំ ជាមួយ ខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់ មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន នៃរមណីយដ្ឋាន អង្គរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និង អ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យ បានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចត យាន គ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយ ភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។
ដោយឡែកក្នុងសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៤ ក្រសួង ធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ខ្យល់មូសុងនិរតី ដែលបក់ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman មានសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា៕