ក្រសួងសាធារណការ ប្រជុំប្រចាំខែសីហា និងពិភាក្សាការងារផ្ទៃក្នុងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងពិភាក្សាការងារផ្ទៃក្នុង របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមនាយកវិទ្យាស្ថាន និងថ្នាក់ដឹកនាំវិទ្យាស្ថានផងដែរ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបូកសរុបការងារប្រចាំខែសីហា និង លើកទិសដៅការងារក្នុងខែបន្ដបន្ទាប់ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ អង្គប្រជុំក៏បានពិភាក្សាអំពីសំណូមពរ បញ្ហាប្រឈមនានា និងបានដាក់ចេញនៅដំណោះស្រាយ សំដៅពង្រឹងគុណភាព និងសក្ដានុពលអប់រំរបស់វិទ្យាស្ថាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកវិទ្យាស្ថាន បានរាយការណ៍នូវវឌ្ឍនភាពការងារ និងសកម្មភាពការងារដែលវិទ្យាស្ថានបានអនុវត្តកន្លងមក ជាពិសេសក្នុងរយៈពេល បីខែកន្លងទៅថ្មីៗនេះ ជូនអង្គប្រជុំដើម្បីជ្រាប និងផ្តល់មតិយោបល់៕