**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

កម្ពុជាជាប់ចំណាត់ថ្នាក់ទាបបំផុតទីពីរ ក្នុងសន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្សនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីទីម័រខាងកើត


ភ្នំពេញ៖ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០២២ ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កម្ពុជាជាប់ឈ្មោះជាប្រទេសមានសន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្ស(HDI) ទាបបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសទីម័រខាងកើត ខណៈសិង្ហបុរីជាប់លំដាប់ថ្នាក់កំពូលតារាងជាប្រទេសមានធនធានមនុស្សល្អបំផុតនៅអាស៊ីអាគ្នេយ៍។

របាយការណ៍ UNDP បានបង្ហាញថា សិង្ហបុរី មានសន្ទសន្សន៍ធនធានមនុស្សខ្ពស់បំផុតនៅអាស៊ីអាគ្នេយ ដែលមានពិន្ទុ០,៩៤៩ និងជាប់ចំណាត់ថ្នាក់ទី៩ នៅលើពិភពលោក ខណៈប្រ៊ុយណេជាប់ចំណាត់លេខ២នៅអាស៊ាន និងលេខ៥៥នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ០,៨២៣។ ជាមួយគ្នានេះ ម៉ាឡេស៊ីជាប់ចំណាត់លេខ៣នៅអាស៊ាន និងលេខ៦៣នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ ០,៨០៧។ ចំណែកចំណាត់ថ្នាក់លេខ៤នៅអាស៊ាន និង៦៦លើពិភពលោកធ្លាក់ទៅលើកណ្តាប់ដៃប្រទេសថៃជាមួយពិន្ទុ០,៨០៣។

ក្រឡេកទៅមើលវៀតណាមវិញ ជាប់ចំណាត់ថ្នាក់លេខ៥នៅអាស៊ាន និងលេខ១០៧នៅលើពិភពលោក ដោយមានពិន្ទុ០,៧២៦។ ទន្ទឹមគ្នានេះ ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៦នៅអាស៊ាន និងលេខ១១២នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុចំនួន០,៧១៣ តាមពីក្រោយយ៉ាងប្រកៀកដោយហ្វីលីពីនជាមួយចំណាត់ថ្នាក់ទី៧នៅអាស៊ាន និងទី១១៣នៅលើពិភពលោក ដោយមានលំដាប់ពិន្ទុចំនួន ០,៧១០។ ឡាវស្ថិតនៅលេខរៀងទី៨នៅអាស៊ាន និង១៣៩នៅលើពិភពលោក ជាមួយលំដាប់ពិន្ទុ០,៦២០។

រីឯមីយ៉ាន់ម៉ាមានពិន្ទុ០,៦០៨ ឈរនៅលេខរៀងទី៩នៅអាស៊ាន និងទី១៤៤នៅលើពិភពលោក។ អភ័ព្វតែកម្ពុជា ស្ថិតនៅលេខរៀងទៅ១០ក្នុងចំណោមសមាជិកអាស៊ាន និងលេខរៀងទី១៤៨នៅលើពិភពលោក ជាមួយពិន្ទុ០,៦០០ ស្របពេលទីម័រខាងកើតបិទគូទតារាង ដោយមានពិន្ទុចំនួន០,៥៦៦។

គួរបញ្ជាក់ថា របាយការណ៍នេះបានដាក់ចំណាត់ថ្នាក់ប្រទេសចំនួន១៩៣ ដោយផ្អែកលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់ពួកគេ។ សន្ទស្សន៍ពិចារណាលើសុខភាព ការអប់រំ ប្រាក់ចំណូល និងគុណភាពនៃជីវិត ដើម្បីផ្តល់នូវរង្វាស់នៃការអភិវឌ្ឍមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង