**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការកាន់តែមានប្រសិទ្ធភាព


ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការសម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស។

ក្នុងឱកាសចុះពិនិត្យ និងសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ក្រោមជាតិទាំង ២៥ខេត្ត រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះលើសពីការបំបាត់បានជំងឺកាចសាហាវ និងផ្តល់ពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បរិមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ។ល។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដូចជា៖

១).ត្រូវរៀបចំស្នូលនៃចក្ខុវិស័យសម្រាប់ការបង្ការជំងឺទាំង១២មុខ ដោយផ្អែកលើចំណេះ ជំនាញ គុណតម្លៃពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានភូមិ ឃុំ។

២).អនុវត្តការងារឲ្យមានគុណភាព ដោយរលូន និងមានឯកភាពគ្នាគ្រប់ទីកន្លែង ទាំងថ្នាក់ជាតិរហូតដល់មូលដ្ឋានភូមិ ឃុំ។

៣).ដើម្បីជួយដល់សុខភាពស្ត្រី ទារក កុមារ និងប្រជាពលរដ្ឋគ្រប់រូប គោលដៅចម្បងរបស់កម្មវិធីផ្តល់ថ្នាំបង្ការគឺ ធ្វើឲ្យសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការទាំង១២មុខ ប្រមាណ១០០% តាមរយៈការបង្កើនការផ្តល់ថ្នាំបង្ការនៅនឹងមន្ទីរពេទ្យ មណ្ឌលសុខភាព ដោយបង្កើនការចុះតាមដានស្រាវជ្រាវរក និងផ្តល់ថ្នាំបង្ការដល់ទារក និងកុមារដែលមិនទាន់បានទទួល គ្រប់ទីកន្លែង ពិសេសនៅតំបន់ដាច់ស្រយាល។

៤).បង្កើនការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយពន្យល់អំពីផលប្រយោជន៍នៃការផ្តល់ថ្នាំបង្ការជំងឺទាំង១២មុខ និងផលវិបាកនៃការឆ្លងជំងឺ ពិការភាព ឬស្លាប់ក្នុងករណីដែលមិនព្រមទទួលថ្នាំបង្ការ។

៥).ការរៀបចំផែនការឆ្នាំ ផែនការរំកិល៣ឆ្នាំ ទិសដៅនាពេលអនាគតសម្រាប់ការផ្តល់ថ្នាំបង្ការ និងផែនការពង្រីកការផ្តល់ថ្នាំបង្ការជំងឺផ្សេងៗបន្ថែមទៀត។

៦).ពង្រឹងកិច្ចសហការលើកទឹកចិត្តមន្ត្រី បុគ្គលិកសុខាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្នុងបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចាក់ថ្នាំបង្ការជំងឺ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណដល់បុគ្គលិកនៃកម្មវិធីផ្តល់ថ្នាំបង្ការទាំងអស់ និងត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ដើម្បីជាប្រយោជន៍រួមធានា ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ក្នុងការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ទទួលបន្ទុក និងលោក លោកស្រី នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រធានឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង