**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានសក្តានុពលផ្នែកសេដ្ឋកិច្ច វិស័យទេស ចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្ម ដឹកជញ្ចូន និងវិស័យផ្សេងៗទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទីទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោកឧត្តមនាវីត្រី Michael John Harris ប្រធានគណៈប្រតិភូ និងជាមេបញ្ជាការទី៧ Indopacific Endvor បានដឹកនាំនាវា HMAS PERTH-FFH 157 (Anzac Class FFH) មកបំពេញទស្សនកិច្ចព្រះរាជាណាចក្រកម្ពជារយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពរួចមក យើងជឿជាក់ថា អស់លោកនាយនាវី និងពលនាវិក នៃកងទ័ពជើងទឹកអូស្រ្តាលី និងរីករាយដំណើរទស្សនកិច្ចក្នុងខេត្តរបស់យើងខ្ញុំ ហើយការចូលចតរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលីនាពេលនេះ គឺជាការចូលចតលើកទី១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយគម្រោង នៃការចូលចតនេះ គឺយើងបានដឹងពីឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានជំរាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ស្ថិតនៅផ្នែកនារតី នៃប្រទេសកម្ពុជា ជាខេត្តជាប់មាត់សមុទ្រ ក្នុងចំណោមខេត្តចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចនិយាយបានថា ជាខេត្តមានសក្តានុពលផ្នែកសេដ្ឋកិច្ច វិស័យទេស ចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្ម ដឹកជញ្ចូន និងវិស័យផ្សេងៗទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា និងជាច្រកចេញចូលទំនិញធំជាងគេរបស់កម្ពុជាផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរធ្វើពាណិជ្ជកម្មតភ្ជាប់ទៅកាន់អន្តរជាតិ បច្ចុប្បន្នកំពង់ផែមានជំរៅទឹកនៅមានកម្រិត យើងកំពង់ធ្វើការសហការជាមួយរាជរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែឪ្យមានជំរៅទឹក ១៤,៥០ម៉ែត្រ។ ទន្ទឹមនោះខេត្តព្រះសីហនុកំពុងរៀបចំរៀបចំផែនការមេ ប្រើប្រាស់ដីធ្លី និងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមណ្ឈមណ្ឌលកំណើនជាតិ និងជាផ្សារហិរញ្ញវត្ថុផងដែរ។

លោក Michael John Harris ប្រធានគណៈប្រតិភូ ជាមេបញ្ជាការកងនាវាទី៧ Indopacific Endvor បានដឹកនាំនាវា HMAS PERTH បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់អាជ្ញាធរខេត្តព្រះសីហនុ តាងនាមឱ្យមេបញ្ចាការឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកធ្វើទស្សនកិច្ចនាពេលនេះ គឺជាការចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយការចែករំលែកនេះមានពីររបៀប ក្នុងនោះ ១.ការចូលចតធ្វើទស្សនកិច្ច ២.ចុះធ្វើទស្សនកិច្ច ហើយក្រុមការងារតូចរបស់យើងមួយក្រុមទៀតនឹងមក កាន់ទីនេះនៅ ៦សប្តាហខាងមុខ ការចូលចតរបស់នាវាកងទ័ពជើងទឹកនាពេលនេះក្នុងគោលបំណងហ្វិកហាត់របស់នាវា ការទទួលបានស្ថេរភាពដ៏ចំរុងចំរឿន និងគោរពប្រទេសនិមួយៗ ពិសេសបង្កើនទំនាក់ទំនងទ្វេភាគី នៃការចូលចតរបស់នាវានៅទីនេះ។

លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួសមនាពេលនេះ ជំនួសឱ្យនាវិក ១៩០នាក់ យើងមានភាពកក់ក្តៅ នៃដំណើរចូលចតរបស់នាវារបស់យើង បន្ទាប់ពីនាវាបានចូលចតនៅប្រទេសឥណ្ឌូនេស៊ី ហើយព្រឹកនេះ យើងបានមកដល់ប្រទេសកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះជាឱកាស ដើម្បីឱ្យនាវឹក និងពលនាវីរបស់យើងបានស្វែងយល់ពីគ្នាទៅវិញទៅមក លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់យើងនាពេលនេះ ក៏ជាលើកទី២ ការចូលចតកាលពីឆ្នាំ២០២១ មានការរារាំងដោយសារតែវិបត្តិកូវីដ-១៩ ហើយដំណើរទស្សនកិច្ចនាពេលនេះ ក៏ដូចជាដំណើកម្សាន្តនៅខេត្តព្រះសីហនុ ទោះបីទស្សនកិច្ចរបស់យើងមានរយៈពេលខ្លី ក៏ប៉ុន្តែយើងមានទំនាក់ទំនងល្អជាមួយប្រជាជន និងកងទ័ពជើងទឹកកម្ពុជា និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង